ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តបណ្ដុះបណ្ដាលជនបង្គោលពីបញ្ហាអេដស៍និងគ្រឿងញៀននិងApp NoDrug

ចែករំលែក៖

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពីការបង្ការការចម្លងមេរោគអេដស៍ ជំងឺអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀនដល់ជនបង្គោលមកពីសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្តក្នុងគោលបំណងពង្រឹងនូវព័ត៌មាន ចំណេះដឹង ទាក់ទងការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ និងគ្រឿងញៀន App NoDrug: https://nodrugsnacd.com/download ដល់ជនបង្គោលសម្រាប់ធ្វើការផ្សព្វផ្សាយបន្ត។ 

លោក អេង សុវិចិត្រ ប្រធានមន្ទីរការងាររាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្វាគមន៍មួនិងរបាយការណ៍ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅសំដៅពង្រឹងការងារផ្សព្វផ្សាយពីផលប៉ះពាល់ នៃការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺអេដស៍ និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀននៅកន្លែងធ្វើការ។ 

លោក ទុន សុភ័ណ តំណាង ILO បានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀន និងអេដស៍គឺជាបញ្ហាចម្បងធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅកន្លែងធ្វើការ។ 

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯកលឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈ ពាំនាំនូវកោតសសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់គ្រប់សមាសភាពទាំងអស់ដែលបានចូលរួមចំណែកបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននិងអេដស៍នៅកន្លែងធ្វើការសំដៅការពារសុខភាពកម្លាំងពលកម្មដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិនិងបានជំរុញឲ្យអ្នកចូលរួមទាំងអស់ទាញយកនិងផ្សព្វផ្សាយដល់ក្រុមគ្រួសា មិត្តរួមការងារឲ្យរួមគ្នាប្រើប្រាស់ App NoDrug ។ 

ថ្លែងក្នុងនាម លោក ហេង សួរ រដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ កោតសរសើរនិងបានសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀននិងជំងឺអេដស៍គឺពិតជាធ្វើឲ្យមានបញ្ហាសុខភាពដល់កម្លាំងពលកម្មប៉ះពាល់ដល់ផលិតភាព ផលិតផលការងារ និងសុវត្ថិភាពនៅកន្លែងធ្វើការ។ការចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់និងបង្ការទប់ស្កាត់បាននៅបញ្ហាទាំងពីរគ្រឿងញៀន អេដស៍ នឹងធ្វើឲ្យមានសុវត្ថិភាព សុខដុមរមនា និងការរីកចម្រើននៅកន្លែងធ្វើការនោះ។ 

ឧត្តមសេនីយ៍ត្រី យិន យឿត អ្នកចូលរួមទាំងអស់និងទទួលបានចំណេះដឹងពី: ១.ផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ២.តួនាទីរបស់សមត្ថកិច្ចវិស័យការងារ អាជ្ញាធរមូលដ្ឋាន មន្រ្តីអនុវត្តច្បាប់ និយោជក និយោជិត ពេលមានករណីប្រើប្រាស់គ្រឿងញៀននៅកន្លែងធ្វើការ ៣.អត្ថប្រយោជន៍និងទាញយកកម្មវិធីទូរសព្ទដៃ (App NoDrug)៕

ដោយ​៖ តារា​


ចែករំលែក៖