ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ៥លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៥លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ១នាក់)។
ជាមួយគ្នានេះ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ២នាក់), កត្តាយាន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ងងុយ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់)៕
ដោយ៖ តារា