អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងឱកាសអបអរសាទរខួបទី៧០នៃការបង្កើតសហករណ៍ផ្គត់ផ្គង់ និងទីផ្សារទូទាំងប្រទេសចិន លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ ព្រមទាំងសម្តែងការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលចំពោះកម្មាភិបាលនិងបុគ្គលិកការងារនៃប្រព័ន្ធសហករណ៍ផ្គត់ផ្គង់និងទីផ្សារទូទាំងប្រទេសចិន ហើយសម្តែងការជូនពរយ៉ាងកក់ក្តៅចំពោះក្រុមការងារនិងបុគ្គលគំរូឈានមុខដែលទទួលបានការកោតសរសើរ។
គេហទំព័រ «CCFR China state-controlled media » លោកXiJinpingបានថ្លែងថា ក្នុងរយៈពេល៧០ឆ្នាំកន្លងមក សហករណ៍ផ្គត់ផ្គង់និងទីផ្សារបានដើរតួនាទីជាវិជ្ជមានលើវិស័យផ្តល់សេវាកម្មដល់ពលរដ្ឋនៅតាមទីក្រុងនិងជនបទ ធ្វើឱ្យសេដ្ឋកិច្ចជនបទមានភាពរុងរឿង រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជំរុញការបង្កើនប្រាក់ចំណូលរបស់កសិករនិងជំរុញការស្តារនិងអភិវឌ្ឍតំបន់ជនបទជាដើម។
គេហទំព័រ «CCFR China state-controlled media » លោកXiJinpingបានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការដឹកនាំនិងគាំទ្រចំពោះការងារនៃសហករណ៍ផ្គត់ផ្គង់និងទីផ្សារ។ហើយសហករណ៍ផ្គត់ផ្គង់និងទីផ្សារគួរធ្វើជាស្ពាននិងចំណងសម្រាប់រឹតបន្តឹងទំនាក់ទំនងរវាងបក្សនិងរដ្ឋជាមួយប្រជាកសិករ ខំព្យាយាមចារទំព័រថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុសហករណ៍ផ្គត់ផ្គង់និងទីផ្សារ ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញការស្តារនិងអភិវឌ្ឍតំបន់ជនបទដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាពន្លឿនកិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្មផងដែរ៕
ដោយ ៖ សិលា