ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះលោកYamandu Orsiប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសអ៊ុយរូហ្កាយ

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៧ ខែវិច្ឆិកា   លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរ ចំពោះ លោក Yamandu Orsi ដែលបាន ជាប់ឆ្នោត ជាប្រធានាធិបតី នៃសាធារណរដ្ឋ អ៊ុយរូហ្កាយ។

  គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបាន លើកឡើង ថា   ប្រទេសចិន និង អ៊ុយរូហ្កាយ គឺជា មិត្តល្អ ដែល ជឿ ទុកចិត្ត គ្នា ទៅ វិញ ទៅមក និង ជាដៃគូ ល្អដែល មាន កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ។ ចាប់តាំងពី បង្កើត ទំនាក់ទំនង ការ ទូត អស់រយៈពេល ៣៦ឆ្នាំ មក   ប្រទេសទាំងពីរ បាន ប្រកាន់ខ្ជាប់ នូវ ការ គោរពគ្នាទៅវិញ ទៅមក   ស្មើភាព  ផ្តល់ ផលប្រយោជន៍ទៅ វិញ ទៅមក និងឈ្នះ-ឈ្នះ   គាំទ្រ គ្នា យ៉ាងមុតមាំ លើ បញ្ហា ពាក់ព័ន្ធ នឹងផលប្រយោជន៍ ស្នូល រៀងៗខ្លួន   កិច្ចសហប្រតិបត្តិការ ជាក់ស្តែង លើ គ្រប់ វិស័យ ទទួល បានសមិទ្ធផល យ៉ាងច្រើន ហើយ ចំណងមិត្តភាព រវាង ប្រជាជន នៃ ប្រទេស ទាំងពីរ បាន ចាក់ឫស យ៉ាងជ្រៅ ក្នុងក្រអៅដួងចិត្ត របស់ ប្រជាជន។ ខ្ញុំ យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍ ទំនាក់ ទំនង រវាង ចិននិង អ៊ុយរូហ្កាយ  ហើយរីករាយ ធ្វើការ ជាមួយ លោកប្រធានាធិបតី ជាប់ឆ្នោត ធ្វើ កិច្ច ខិតខំប្រឹងប្រែង ដើម្បី បន្តពង្រឹង និង ពង្រីក ចំណង មិត្តភាព រវាងចិន និង អ៊ុយរូហ្កាយ  ជំរុញ ភាព ជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ចិន- អ៊ុយរូហ្កាយ ឱ្យ សម្រេចបាន នូវ សមិទ្ធផល កាន់តែច្រើន និង ផ្តល់ផលប្រយោជន៍ កាន់តែ ល្អប្រសើរ សម្រាប់ ប្រជាជន នៃ ប្រទេស ទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖