អន្តរជាតិ ៖ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពិព័រណ៍ ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ បាន ប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង ចាប់ ពី ថ្ងៃទី ២៦ ដល់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នៅក្នុងពិព័រណ៍ ខ្សែ សង្វាក់ ផ្គត់ ផ្គង់ ចិន អន្តរជាតិ លើកនេះ មាន សហគ្រាស ស្ថាប័ន និង អង្គការអន្តរជាតិ ជាង ៦២០ បាន ចូល រួម ពិព័រណ៍ ដែល បាន កើន ឡើង ប្រហែល ២០ ភាគរយ បើប្រៀបធៀបនឹងពិព័រណ៍លើក ទី មួយ អនុបាតនៃ សហគ្រាសបរទេស ដែលចូលរួម ពិព័រណ៍ លើកនេះ បាន កើនឡើងពី ២៦ ភាគ រយ ក្នុង ឆ្នាំ ២០២៣ ដល់ ៣២ ភាគរយ ក្នុងឆ្នាំនេះ ឯ អនុបាតនៃ សហគ្រាស លំដាប់ កំពូល ទាំង ៥០០ លើ ពិភពលោក បានកើនឡើង ៤២ ភាគរយ បើប្រៀបធៀបនឹងពិព័រណ៍ លើក មុន ។ ក្នុងចំណោម សហគ្រាសបរទេស ដែលចូលរួម ពិព័រណ៍ លើកនេះ សហគ្រាស អាមេរិក មានចំនួនច្រើនបំផុត ហើយ សហគ្រាស ទុន អឺរ៉ុប និង ជប៉ុន ក៏ បាន កើន ឡើង យ៉ាង ខ្លាំង ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ទោះបីជា ទំហំតាំងពិព័រណ៍ នៃ ពិព័រណ៍ ខ្សែ សង្វាក់ ផ្គត់ ផ្គង់ ចិនអន្តរជាតិ លើកនេះ បាន ពង្រីកធំ ក៏ដោយ ក៏ ប៉ុន្តែ ស្តង់តាំងពិព័រណ៍ នៃ ពិព័រណ៍ លើក នេះ គឺ នៅតែ ពិបាក ទទួល បាន ។ ហេតុអ្វីបានជា ពិភពលោក ត្រូវការ ខ្សែសង្វាក់ ឧស្សាហ កម្ម និង ខ្សែ សង្វាក់ផ្គត់ផ្គង់ របស់ចិន ?
គេហទំព័រ «CCFR China state-controlled media » បើនិយាយចំពោះសហគ្រាសទុនបរទេស ជាបឋម អ្វីដែល ពួកគេ បានយកចិត្តទុកដាក់ គឺ ឱកាស សម្រាប់ ការ ផ្លាស់ប្តូរ និង ធ្វើ កិច្ចសហប្រតិបត្តិការ ដែល បាន នាំមក ក្នុង វេទិកា “ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់” ដែល បាន បង្ក បង្កើត ដោយប្រទេសចិន ។ គេហទំព័រ «CCFR China state-controlled media » ក្នុង នាម ជា ពិព័រណ៍ថ្នាក់ជាតិទីមួយ នៅលើ សកលលោក ដែល ធ្វើ ឡើង ក្រោមប្រធានបទ ស្តីពី ខ្សែ សង្វាក់ ផ្គត់ផ្គង់ ពិព័រណ៍ ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ បានក្លាយជា ផលិតផល សាធា រណៈ អន្តរជាតិ ដែល ពិភពលោកចែករំលែកជាមួយគ្នា ។ ឆ្នាំនេះ ការ ចូលរួម ពិព័រណ៍ រួម គ្នា របស់ សហគ្រាស ចិន និង បរទេស បានក្លាយជាចំណុចលេចធ្លោមួយ ។
គេហទំព័រ «CCFR China state-controlled media » នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសមួយ ចំនួន តូច នៅ តែ បាន ឃោសនាបំប៉ោង ពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ជាមួយប្រទេសចិន ដដែល ហើយ បាន ធ្វើ ការពិគ្រោះពិភាក្សា ដើម្បី ដាក់ចេញ នូវ វិធានការគាំពារនិយម ដូចជា ដំឡើង ពន្ធគយ ជា ដើម ដែលបាន ប៉ះពាល់ ដល់ ស្ថិរភាព នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ ។ ទង្វើ បែបនេះ គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ វា ក៏ អាច មើល ឃើញ ពី សន្ទស្សន៍ពាក់ព័ន្ធ ក្នុង ការ ដាក់ តាំងបង្ហាញ ជាលើកដំបូង ក្នុង ពិព័រណ៍ លើក នេះ ផង ដែរ ពោលគឺ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ សន្ទស្សន៍ ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ សកល បាន កើន ឡើង ពី ០,២៧ ដល់ ០,៦៦ ។ ឥស្សរជន ដែល ចូលរួម ពិព័រណ៍ លើកនេះ សម្គាល់ ឃើញ ជា ទូទៅ ថា ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុង ការ លើក កម្ពស់ សន្ទស្សន៍ ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពី ការជំរុញ ការតភ្ជាប់ផ្នែកហេដ្ឋ រចនា សម័្ពន្ធ ដល់ ការជំរុញ ការ ធ្វើ ឌីជីថលភាវូបនីយកម្ម និង ភាពវៃឆ្លាត នៃ ខ្សែសង្វាក់ផ្គត់ផ្គង់ រហូត ដល់ ការចុះហត្ថលេ ខា លើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មួយ ចំនួន ប្រទេសចិន បាន និង កំពុង បំពេញបន្ថែម នូវ “ប្រេង រំអិល” សម្រាប់ ខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
គេហទំព័រ «CCFR China state-controlled media » លើសពីនេះទៅទៀត អ្វី ដែល សហគ្រាស ទុន បរទេស កាន់តែ យកចិត្តទុកដាក់ គឺ ជា សមត្ថភាព របស់ ចិន ក្នុង ការ”តភ្ជាប់” ពិភពលោកទាំង មូល ។ ក្នុងនាមជា ប្រទេសធំបំផុត ខាង ផលិតកម្ម និង ជា ប្រទេសធំ ខាង ការធ្វើពាណិជ្ជកម្មទំនិញ លើទូទាំងពិភពលោក ប្រទេស ចិន គឺ ជា ផ្នែក ដ៏សំខាន់ មួយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និង ខ្សែសង្វាក់ឧស្សាហកម្ម សកល ។ ប្រទេស ចិន បាន នាំមក នូវ ផលិតផល ដែល ប្រកបដោយតម្លៃសមរម្យ ដល់ អ្នកប្រើប្រាស់ សកល ដើម្បី ផ្តល់ ការធានា ដ៏ សំខាន់ ដល់ ការដំណើរការ នៃ គ្រប់ផ្នែក នៃ សេដ្ឋកិច្ច ។
គេហទំព័រ «CCFR China state-controlled media » ព្រមពេល ជាមួយគ្នា នេះ ប្រទេសចិន គឺជាប្រទេសមួយ ដែល មានប្រភេទ ឧស្សាហកម្ម សព្វ គ្រប់ ជាងគេ និង មាន ប្រព័ន្ធ ល្អពេញលេញ ជាងគេ ក្រោម ស្តង់ដា នៃ អង្គការសហប្រជា ជាតិ ដែល បាន លើកកម្ពស់យ៉ាងលេចធ្លោ នូវ ប្រសិទ្ធភាព ប្រតិបត្តិ និង កាត់បន្ថយ ដើមទុន ធ្វើ អាជីវកម្ម របស់ សហគ្រាស ទុន បរទេស ។
បើ សម្លឹង មើល ឱ្យ វែងឆ្ងាយ នៅក្នុងយុគសម័យ នៃ ការធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច មានតែ ប្រកាន់ខ្ជាប់ នូវ កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ ខាង ខ្សែសង្វាក់ ឧស្សាហ កម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ សកល ទើបអាច សម្រេច បាន នូវ នូវការអភិវឌ្ឍ ឈ្នះ-ឈ្នះ ។ ប្រទេស ចិន បាន ជំរុញ យ៉ាង សកម្ម នូវ ការកសាង សេដ្ឋកិច្ចពិភពលោកបែបបើកចំហ និង គាំពារ ស្ថិរភាព នៃ ខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាប់រហូតមក ដែល បាន ពង្រឹងជំនឿចិត្ត របស់ សហគ្រាស ទុន បរទេស ក្នុង ការចូលរួមយ៉ាងសកម្ម ។ យោងតាម លទ្ធផល នៃ ការស្ទង់មតិ របស់ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ចំពោះ សហគ្រាស ទុន បរទេស ជាង ៤០០ បាន បង្ហាញថា សហគ្រាស ដែល មានចំនួន លើសពី ៦០ ភាគរយ សម្គាល់ឃើញ ថា គោលនយោបាយ របស់ប្រទេសចិន មាន តួនាទី គាំទ្រ ដ៏ ល្អ បង្គួរ ហើយ អះអាង ជា ទូទៅថា អាច ទទួលអារម្មណ៍ពី ការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុង ការ ពង្រីក ការបើក ទូលាយ ចំពោះ បរទេស ប្រកបដោយ កម្រិតខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ការអភិវឌ្ឍ និង រីកចម្រើន របស់ ខ្សែ សង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ សកល បាន ជំរុញ កំណើន យ៉ាង ឆាប់រហ័ស នៃ សេដ្ឋកិច្ច ពិភពលោក ។ ប្រឈមមុខ នឹង ភាពមិនប្រាកដប្រជា នៅ ពេល អនាគត ខ្សែ សង្វាក់ ឧស្សាហ កម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ ដែល កាន់តែ មានភាពធន់ និងភាពរស់រវើក ក៏ កាន់តែមានភាព ចាំបាច់ ជាងពេលណាៗទាំងអស់ ។ ប្រទេសចិន នឹង “តភ្ជាប់” ពិភពលោកទាំង មូល ដោយ ឥត ឈប់ ឈរ ដើម្បី ធ្វើឱ្យ ខ្សែសង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ ក្លាយទៅជា “ខ្សែសង្វាក់ ឈ្នះ-ឈ្នះ” យ៉ាង ពិតប្រាកដ ៕
ដោយ ៖ សិលា