ក្រុម Brighton and Hove Albion បានឡើងទៅលេខ២ក្នុងតារាង Premier League បណ្តោះអាសន្នបើទោះបីជាមិនបានឈ្នះនៅក្នុងទឹកដីរបស់ខ្លួនដោយត្រឹមស្មើ ១ទល់១ ជាមួយក្រុម Southampton ក៏ដោយ។
កីឡាករ Kaoru Mitoma បានរកគ្រាប់បាល់នាំមុខឲ្យក្រុម Brighton នៅពាក់កណ្តាលតង់ទីមួយ។ ជ័យជម្នះនឹងអាចយក Brighton ៦ពិន្ទុតាមពីក្រោយក្រុម Liverpool ប៉ុន្តែពួកគេត្រូវបានគេវាយបកវិញនៅពេលដែលកីឡាករ Flynn Downes រកបាន១គ្រាប់តាមស្មើនៅតង់ទី២។
ជំនួសមកវិញ Brighton ស្ថិតនៅលំដាប់ទី២កម្រិតពិន្ទុ ដែកភាពខុសគ្នានៃគ្រាប់បាល់ និងគ្រាប់បាល់ស៊ុតបញ្ចូលទីជាមួយក្រុមលេខ៣ Manchester City ប៉ុន្តែជាមួយនឹងកំណត់ត្រាល្អជាង។
Southampton គិតថា ពួកគេបាននាំមុខតាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ Cameron Archer ភ្លាមៗបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Downes ប៉ុន្តែត្រូវបានច្រានចោលសម្រាប់បាល់ offside ដែលមិនអាចប្រកែកបាន ខណៈដែលមិត្តរួមក្រុម Adam Armstrong ត្រូវបានគេសម្រេចថាមានការរំខានដល់ការលេងរបស់គូប្រកួតត្រូវបានអាជ្ញាកណ្តាលពិន័យ។
Southampton នៅតែបន្តឈរបាតតារាងដោយមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះពីការប្រកួត១៣លើក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)