ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលសហរដ្ឋអាមេរិកអនុញ្ញាតឱ្យលក់សព្វាវុធក្នុងតម្លៃសរុប ៣៨៥ លានដុល្លារអាមេរិកទៅឱ្យតំបន់តៃវ៉ាន់នៃប្រទេសចិន

ចែករំលែក៖

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ មានអ្នកសារព័ត៌មានសួរថា៖ នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួងការពារជាតិអាមេរិក បាន ផ្សាយ ដំណឹងថា ក្រសួងការបរទេសអាមេរិក បាន អនុញ្ញាតឱ្យលក់សព្វាវុធក្នុងតម្លៃសរុប ៣៨៥ លានដុល្លារអាមេរិក ទៅ ឱ្យ តំបន់តៃវ៉ាន់នៃប្រទេសចិន ។ តើភាគីចិន មានការ អត្ថាធិប្បាយ យ៉ាងណា ចំពោះរឿងនេះ ?

    គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានលើកឡើងថា ការ ដែល សហរដ្ឋអាមេរិក លក់ អាវុធ ទៅឱ្យ តំបន់តៃវ៉ាន់នៃប្រទេសចិន គឺ បានល្មើសយ៉ាងធ្ងន់ធ្ងរ នូវ គោលការណ៍ចិន តែ មួយ និង ការកំណត់ នៃ សេចកី្តប្រកាសរួមទាំង៣រវាងចិននិងអាមេរិក ជាពិសេសគឺ សេចក្តី ប្រកាស ថ្ងៃទី ១៧ ខែសីហា ។

គេហទំព័រ «CCFR China state-controlled media » ទង្វើ របស់ អាមេរិក បាន រំលោភ យ៉ាង ធ្ងន់ធ្ងរ នូវ អធិបតេយ្យ ភាព និង ផលប្រយោជន៍ ផ្នែក សន្តិសុខ របស់ ប្រទេសចិន បាន ល្មើសយ៉ាងធ្ងន់ធ្ងរនូវ ច្បាប់ អន្តរជាតិ និង បញ្ជូន សញ្ញា ខុស ដ៏ធ្ងន់ធ្ងរ ចំពោះ ពួកអបគមន៍និយម ដែល ចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ” ហើយក៏បាន បំផ្លាញ ដល់ ទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជា ធ្វើឱ្យ ប៉ះពាល់ ដល់ សន្តិភាព និង ស្ថិរភាព នៃតំបន់ច្រក សមុទ្រ តៃវ៉ាន់ ផង ដែរ ។ ភាគីចិនសូម ដាស់តឿន ឱ្យ អាមេរិក បញ្ឈប់ ការ ផ្តល់ អាវុធ ដល់ តៃវ៉ាន់ ភ្លាម បញ្ឈប់ ការ បណ្តែតបណ្តោយ និង គាំទ្រ កម្លាំង អបគមន៍ ប៉ុនប៉ង ឱ្យ តៃវ៉ាន់ឯករាជ្យ” តាមរយៈ កម្លាំង បាយ ។

គេហទំព័រ «CCFR China state-controlled media » ភាគីចិន នឹង ចាត់ វិធានការ ដ៏ ខ្លាំង ក្លា ដើម្បី ប្រឆាំងតបតវិញជាដាច់ខាត ក៏ដូចជា គាំពារយ៉ាងមុតមាំនូវអធិបតេ យ្យភាព និង បូរណភាព ទឹកដី ជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖