ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ បានស្រាវជ្រាវរហូតឈានដល់កាតឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។
ជនសង្ស័យចំនួន០២នាក់៖ ទី១. ឈ្មោះ សុខា ជ័យវន្ត័ ភេទប្រុស ហៅវន្ត័ និងទី២. ឈ្មោះ សាន់ គីមហ៊ាង ហៅ អាស្វា។
ប្រភពដដែលបន្តថា មុខសញ្ញាសេសសល់ចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាខាងលេីនេះ ដែលបានប្រព្រឹត្តកាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង៣០នាទី នៅចំណុច ផ្លូវបេតុង ភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហេីយពួកគេព្យាយាមរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ច ប៉ុន្តែទោះបីជាគេចខ្លួនយ៉ាហណាក៏មិនផុតពីកណ្ដាប់ដៃសមត្ថកិច្ចជំនាញ តាមស្រាវជ្រាវឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ដោយ៖ តារា