ប្រទេសចិន ៖ កាលពីព្រឹ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេច ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និង ជា ប្រធានព្រឹទ្ធសភា កម្ពុជា ដែល កំពុង បំពេញ ទស្សនកិច្ច មិត្តភាព ជាផ្លូវការ នៅ ប្រទេស ចិន បាន អញ្ជើញ ទៅ ទស្សនា ជាពិសេស នៅ សារ មន្ទីរ ប្រវត្តិសាស្ត្រ បក្ស កុម្មុយនីស្ត ចិន ។
សម្តេច ហ៊ុន សែន បាន ថ្លែងថា ការ ស្វែងយល់ និង សិក្សា ស្រាវជ្រាវ ពី ប្រវត្តិសាស្ត្រ គឺ មានសារៈសំខាន់ ចំពោះ ការជំរុញ និងសម្រេច បាន វិបុលភាព នៃ ប្រទេស ជាតិ និង កសាងអនាគត ដ៏ ល្អបវរ របស់ មនុស្សជាតិ ។ សមិទ្ធផល អភិវឌ្ឍន៍ របស់ ចិន បាន បំផុស គំនិត ដល់ ប្រទេស ជាច្រើន ពោលគឺ គួរ ដើរតាម មាគ៌ា អភិវឌ្ឍន៍ ដែល សមស្រប នឹង លក្ខខណ្ឌ ជាតិ របស់ ខ្លួន « ប្រទេសណាមួយក្តី មិនត្រូវ បង្ខិត បង្ខំ ប្រទេសផ្សេង ឱ្យ ទទួលយកស្តង់ដា របស់ ខ្លួន នោះទេ តែត្រូវ ឱ្យ ប្រជាជន នៃ ប្រទេស នោះ សម្រេច ជោគវាសនា របស់ ខ្លួន ដោយ ខ្លួន ឯង ។ »
បន្ទាប់ ពី បញ្ចប់ ការទស្សនា សម្តេច ហ៊ុន សែន បាន ជូនពរ ដ៏ ល្អបវរ ចំពោះ ទំនាក់ទំនង រវាង កម្ពុជានិងចិន ។
សូមបញ្ជាក់ថា សារមន្ទីរ ប្រវត្តិសាស្ត្រ បក្ស កុម្មុយនីស្ត ចិន ស្ថិតនៅ ទីក្រុង ប៉េកាំង ចែកជា ៤ ផ្នែក មាន តាំង បង្ហាញ រូបភាព ជាង ២៦០០ ផ្ទាំង និង វត្ថុ ចាស់ៗ ចំនួន ជាង ៣៥០០ ដើម្បី បង្ហាញ ពី ប្រវត្តិសាស្ត្រ រយៈពេល មួយរយឆ្នាំ (1921-2021) នៃ បក្ស កុម្មុយនីស្ត ចិន៕
ដោយ ៖ សិលា