ព័ត៌មានទាន់ហេតុការណ៍៖

កំពុងកាត់ដែកភ្លាត់ស្នៀតបាក់ផ្លែម៉ូទ័រចំ ពោះធ្លាយពោះវៀនរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជាជាងផ្សាដែកខណៈកំពុងកាត់ដែកតយ៉ាកឱ្យគេបែរជាភ្លាត់ស្នៀតបាក់ផ្លែម៉ូទ័រខ្ទាតមកចំ ពោះបណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅ​ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ហេតុការណ៍ឧប្បត្តិហេតុ ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង០៩នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ សឹម​ ពុត​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរជាងផ្សារដែក​ មានស្រុកកំណេីតនៅភូមិវត្តព្រៃ​ ឃុំជេីងភ្នំ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុជនរងគ្រោះនិងក្រុមជាងបានមកកាត់ដែកសម្រាប់តយ៉ាកផ្ទះឱ្យគេ​ លុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទាញម៉ូទ័រមកកាត់ដែកជាកង់ៗ​ បន្ទាប់ស្រាប់តែបាក់ផ្លែម៉ូតូទ័រខ្ទាតចំ ពោះបណ្តាលឱ្យធ្លាយពោះចេញពោះវៀនមកក្រៅ។ 

ក្រោយកេីយហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖