ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​​ទំនើង​មួយ​ក្រុម​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​នារី​បម្រើ​ការ​នៅKTV រងរបួស​ត្រូវបាន​​ម្ចាស់​ហាង​ដេញ​ឃាត់​ខ្លួន​បាន​ម្នាក់​ប្រគល់​ឱ្យសមត្ថកិច្ច​

ចែករំលែក៖

ភ្នំពេញ​៖ ក្រុមក្មេងទំនើងមួយក្រុមដែលធ្លាប់ធ្វើសកម្មភាពគប់ដុំថ្មចូល KTV ម្តងគេចខ្លួនបាត់ លើកនេះនាំបក្ខពួកមកធ្វើសកម្មភាពយកដុំថ្មគប់ចូលហាងខារ៉ាអូរខេម្តងទៀតបណ្តាលឲ្យនារីនឹងបុរសបម្រើការងាររងរបួសត្រូវបានម្ចាស់​ហាងKTV នាំ​គ្នា​ឃាត់​ខ្លួន​បាន​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ផ្សេង​រត់​គេច​ខ្លួន​បាត់​ស្រមោល​អស់​។ 

ហេតុការណ៍​នេះដែរ​បាន​កើត​ឡើង​នៅម៉ោង​១និង​៣៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ខែ​ធ្នូ​ឆ្នាំ​២០២៤ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​ទី​១ខណ្ឌ​ពោធិ៍សែន​ជ័យ ​រាជធានី​ភ្នំពេញ​។ 

បេីយោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា​  កាលពីម៉ោង៧យប់ថ្ងៃទី១០ ខែធ្នូ ​ឆ្នាំ២០២​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន​អ្នក​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​មកគប់​​កន្លែង​កេីត​ហេតុ​ម្ដង​រួច​មក​ហើយ​តែ​មិន​មានអ្នក​រង​របួស​នោះ​ទេ​ បន្ទាប់​មក​ក្រុម​ក្មេង​ទាំង​នោះ​បាន​ជិះ​រត់​គេច​ខ្លួន​ទៅ​បាត់​អស់​ លុះដល់ម៉ោងកើតហេតុ ​ស្រាប់​តែ​លេច​មុខក្រុម​ជន​បង្ក​ទាំង​នេះ​មក​ធ្វើ​សកម្មភាព​ម្ដង​ទៀត​ដោយ​យកដុំ​ថ្ម​ជា​ច្រើន​​គប់​ចំនារី​បុរស​ដែល​បម្រើ​ការ ងារ ម្នាក់​នឹង​បុរស​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ជើង​រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ភ្លាមៗ​នោះ​ដែរ​ខាង​ម្ចាស់ហាង​រង​គ្រោះ​​ខឹង​ខ្លាំង​ពេក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ប្រដេញ​ពី​ក្រោយ​រ​ហូត​ទាន់​ចាប់​ឃាត់​ខ្លួន​បាន​ម្នាក់​នឹង​ម៉ូតូ​១គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC-5383 នាំ​មក​កន្លែង​វិញ​ចំណែក​បក្ខពួក​ផ្សេង​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​ចោល​បាត់​ស្រមោល​អស់​ក្នុង​នោះ​ផង​ដែរ​ជន​សង្ស័យ​ត្រូវ​បាន​ម្ចាស់​ហាង​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជេីង​ម្នាក់​រួច​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​យក​ទៅ​សួរ​នាំ​ ។ 

បន្ទាប់ពីកើតហេតិ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដេីម្បីកសាង​សំណុំ​រឿង​​ចាត់ការ​បន្តតាម​នីតិវិធី​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖