ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថា លៀសខុសច្បាប់(ល្អិតៗ)យ៉ាងតិចជាង៥០តោន កំពុងដឹកជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសវៀតណាម ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពខាងលើ ធ្វើឡើងនៅចំណុចកំពុងដរ(មាត់ទឹកបឹងទន្លេសាប)ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជញ្ជូនតាមរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ ទើបចេញដំណើរតាមច្រកព្រំដែន(ជ្រៃធំ)ខេត្តកណ្ដាល ឆ្ពោះទៅប្រទេសវៀតណាម ។
ប្រភពបញ្ជាក់ថា លៀសខុសច្បាប់កំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញទៅប្រទេសក្បែរខាងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមដាច់ខាត មិនឲ្យពលរដ្ឋនេសាទនោះទេ ជាពិសេសការធ្វើចរាចរណ៍នាំចេញទៅប្រទេសជិតខាង ផ្ទុយទៅវិញាឈ្មួញនៅតែប្រព្រិត្តបានយ៉ាងរលូន ផ្គើននឹងច្បាប់ នេះក៏ដោយសារតែអាចមន្រ្តីជំនាញបើកដៃ ដែលមានលោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ ករណីខាងលើនេះ សូមថ្នាក់ក្រសួងពិនិត្យមន្រ្តីថ្នាក់មូលដ្ឋានឲ្យបានស៊ីជម្រៅផង ម្យ៉ាងទៀតឈ្មួញលៀស និងមន្ត្រីជំនាញគេសង្កេតឃើញមានការភាពស្និតស្នាលគ្នាផងដែរ ពិសេសជាងនេះសមត្ថកិច្ចតាមដងផ្លូវ ពិនិត្យមើលរថយន្ត ក្បាលពណ៌ស ទ្រុងពណ៌ខៀវលាយស ពាក់ស្លាកលេខ 3J 4201 អាចនឹងសាងឡើងបន្ត៕
ដោយ៖ ប៉ឹម ពិន