ព័ត៌មានទាន់ហេតុការណ៍៖

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិនឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រស៊ីរីឱ្យឆ្លងកាត់ដំណាក់កាលអន្តរកាលដោយស្ថិរភាព

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Geir Pedersen   បេសកជន ពិសេស នៃ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក បញ្ហា ស៊ីរី បាន ថ្លែងនៅ ថ្ងៃទី ១៥ ខែធ្នូថា  អង្គការសហប្រជាជាតិ កំពុង តាមដាន យ៉ាង យកចិត្តទុកដាក់ លើ ការប្រែប្រួល នៃ ស្ថានការណ៍ នៅ ស៊ីរី ហើយ នឹង ធ្វើ កិច្ច ខិតខំ ប្រឹងប្រែង យ៉ាងពេញទំហឹង  ដើម្បី គាំទ្រ ស៊ីរី ឱ្យ ឆ្លងកាត់ដំណាក់កាល រដ្ឋាភិបាល អន្តរកាល ដោយ ស្ថិរភាព ។ លោកបាន បន្តថា សង្ឃឹម អាច ពន្លឿន ការ លុបចោល ការដាក់ទណ្ឌកម្ម ចំពោះ ស៊ីរី ដើម្បី គាំទ្រ ការស្តារ សេដ្ឋកិច្ច នៃ ប្រទេស មួយ នេះ ។

 គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល   ពេល ផ្តល់ បទសម្ភាស ន៍ ជាមួយ ទូរទស្សន៍ ជាតិ ស៊ីរី   លោក Abu Mohammed al-Julani  មេដឹកនាំ កង កម្លាំង ប្រដាប់ អាវុធ Hayat Tahrir al-Sham (HTS) នៃ ស៊ីរី បាន ប្រកាស ពី ផែនការ កំណែទម្រង់ សេដ្ឋកិច្ច និង សន្តិសុខ ដែល បូករួមទាំង ដំឡើង ប្រាក់ខែ រំសាយ អាវុធ របស់ កង កម្លាំង ប្រដាប់ អាវុធ ទាំងអស់   កសាងឡើងវិញ និង ចាត់ចែង ទី ជម្រក សម្រាប់ អ្នក និរាស ព្រាត់ប្រាស ជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖