ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- រាជរដ្ឋាភិបាលកម្ពុជាមិនរត់តាមក្រុមឧទ្ទាមក្រៅច្បាប់ទេ = សំដីក្រុមឧទ្ទាមក្រៅច្បាប់គ្មានតម្លៃនិងអត់បានការ?

២- ការនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់គ្មានការទទួលខុសត្រូវ = និងពោរពេញដោយការញុះញង់ ?

៣- ការកាន់អំណាចបានជាង៤០ឆ្នាំ = ដោយសារគណបក្សប្រជាជនចេះដឹកនាំ មានការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស?

៤-  សម្តេចតេជោ ហ៊ុន សែនបានគំរាមក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = តែមិនមែនគំរាមប្រជាជនកម្ពុជាទេ?

៥- ការតម្លើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ ធ្វើតាមលទ្ធភាពចវិកានិងកំណើនសេដ្ឋកិច្ចជាតិ =  មិនមែនចេះតែធ្វើតាមចិត្តចង់ទេ?

៦- អាអ្នកថាបានតែថាដោយគ្មានការទទួលខុសត្រូវ = តែមិនបានជួយអ្វីដល់ប្រជាជនទេ?

៦- នាយករដ្ឋមន្ត្រីជាមន្ត្រីនយោបាយ ដឹកនាំងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សទៅជាការជាក់ស្តែង = នាយករដ្ឋមន្ត្រី ប្រធានាធិបតីបណ្តាប្រទេសមិនចេះគ្រប់ជំនាញទេ?

៧- បើចាំបណ្តុះបណ្តាលធនធានមនុស្សរួចហើយសឹមធ្វើនាយករដ្ឋមន្ត្រី = តើត្រូវចំណាយពេលប៉ុន្មានឆ្នាំទៅ តើសេចក្តីត្រូវការរង់ចាំប្ញទេ?

៨- ការដឹកនាំត្រូវស្របតាមសភាពការណ៍ប្រទេសនិងកាលៈទេសៈ = មិនអាចយកកម្ពុជាដែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៅប្រៀបធៀបជាមួយបណ្តាប្រទេសដែលអត់មានសង្រ្គាមម៉េចកើត?

៩- អាដែលអួតថាចេះលើសគេលើសឯងបានតែថា = តែបើថាចេះគ្រប់រឿង?

១០- អាអ្នកថាចេះគ្រប់រឿង = មិនដឹងបានសញ្ញាប័ត្របណ្ឌិតប៉ុន្មានទេ ៕

ដោយ ៖ សិលា


ចែករំលែក៖