អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៦ ខែធ្នូ លោក Lin Jian អ្នក នាំ ពាក្យ ក្រសួង ការបរទេស ចិន បាន ឆ្លើយតប សំណួរ ពាក់ព័ន្ធ នឹង ការប្រែប្រួល នៃ សភាពការណ៍ នយោបាយ របស់ កូរ៉េ ខាងត្បូង នាពេលថ្មីនេះ ដោយលើកឡើងថា នេះជា កិច្ចការ ផ្ទៃក្នុង របស់ កូរ៉េ ខាងត្បូង ភាគីចិន មិន វាយតម្លៃ ទេ ។ គោល នយោបាយ របស់ ចិន ចំពោះ កូរ៉េ ខាង ត្បូង គឺ នៅដដែល គឺ រក្សា ភាពនឹងនរ និង ជាប់ លាប់ ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បាន បន្តថា ចិន និង កូរ៉េ ខាង ត្បូង ជា ប្រទេស ជិតខាង និង ជា ដៃគូ សហប្រតិបត្តិការ ដ៏សំខាន់ រវាង គ្នា និង គ្នា ។ នយោបាយ របស់ ចិន ចំពោះ កូរ៉េ ខាង ត្បូង គឺ រក្សា ភាពនឹងនរ ។ សង្ឃឹម ថា ភាគី កូរ៉េ ខាងត្បូង ដើរ ស្រប តាម ទិសដៅ ដូចគ្នា ជាមួយចិន ខិតខំ ធ្វើ ឱ្យ ទំនាក់ ទំនង ភាពជាដៃគូ សហប្រតិបត្តិការ មេត្រីភាព និង ជា យុទ្ធសាស្ត្រ រវាង ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ៕
ដោយ ៖ សិលា