ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង! ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម តូច សារ៉េត បានទៅកាន់សុខគតិភព។

ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីយប់ម្សិលមុិញ បានបង្ហោះថា ៖ នៅល្ងាចនេះ ក្រុមគ្រួសារនៃក្រសួងព័ត៌មានពិតជាមានសេចក្តីតក់ស្លុតសោកសង្រេងដែលបានបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប គឺឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ។ ឯកឧត្តម តូច សារ៉េត បានទទួលមរណភាពនៅល្ងាចថ្ងៃទី១៧ ខែធ្នូ នេះដោយរោគាពាធ។ ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត បញ្ញាក្នុងការបម្រើជាតិមាតុភូមិក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ យើងខ្ញុំសូមចងចាំនូវគុណូបក្ការៈគុណដែលឯកឧត្តមបានចូលរួមចំណែកក្នុងការកសាងជាតិមាតុភូមិ និងបានផ្តល់នូវដំបូន្មានល្អៗដល់អ្នកបន្តវេន។ ខ្ញុំសូមបួងសួងសូមដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម តូច សារ៉េត បានទៅកាន់សុគតិភព ៕

ដោយ ៖ សិលា


ចែករំលែក៖