ព័ត៌មានទាន់ហេតុការណ៍៖

លោក Trump ប្រធានាធិបតី អាមេរិក នឹងធ្វើកំណែទម្រង់សំខាន់ៗចំពោះ គោល នយោបាយ រថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖តាមការផ្សាយដំណឹងបាន ឱ្យដឹងថា ក្រុមអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Trump របស់សហរដ្ឋអាមេរិក បានស្នើឱ្យ ធ្វើកំណែ ទម្រង់ទូលំទូលាយ ដើម្បី កាត់បន្ថយ ការគាំទ្រខាងគោលនយោបាយសម្រាប់រថយន្តអគ្គិសនី និងស្ថានីយ៍សាកថ្ម ។ ក្រុម ការងារ នេះក៏ បាន ស្នើឱ្យយកពន្ធគណៈលើសម្ភារៈអាតុយទាំងអស់ នៅ ទូទាំង ពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » សេចក្ដីរាយការណ៍បង្ហាញថា សំណើនេះបានលើកឡើងចំពេលដែលការធ្វើបរិវត្តកម្មរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកកំពុងជាប់គាំង ។ នៅក្នុងយុទ្ធនាការបោះឆ្នោតនៅ ពេល មុននេះ លោក Trump បានសន្យាថា នឹងបន្ធូរបន្ថយការរឹតបន្ដឹងលើរថយន្ត ឥន្ធនៈ ហ្វូស៊ីល និង ផ្ដួល រលំ នូវអ្វីដែលលោកហៅថា “បញ្ជារឹតបន្ដឹងរថយន្តអគ្គិសនី” របស់លោក Biden ប្រធានាធិបតី ។ សរុបមក សំណើរទាំងអស់នេះគឺផ្ទុយទៅនឹងគោល នយោបាយ របស់រដ្ឋាភិបាលលោក Biden ក្នុងការ ធ្វើ បរិវត្តកម្មរថយន្តអគ្គិសនី។

គេហទំព័រ «CCFR China state-controlled media » សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ក្រុមហ៊ុនផលិតរថយន្តបែបប្រពៃណីជាច្រើនបច្ចុប្បន្នកំពុងដាក់ចេញម៉ូដែលរថយន្តអគ្គិសនីកាន់តែច្រើនទៅក្នុងទីផ្សារសហរដ្ឋអាមេរិក ហើយគោលនយោបាយថ្មីដែលអាចកើតមាននឹង ទាំងនេះបង្ក ជាផលប៉ះពល ដល់ ការ ផលិត និងការលក់រថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក ៕

ដោយ ៖ សិលា


ចែករំលែក៖