ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន ៖ ការទប់ ស្កាត់ប្រទេសចិនជារឿងមិនសមហេតុផល មិនអាចទទួលយកបាន ហើយក៏ នឹងអាចសម្រេច បាន ឡើយ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទាក់ទិននឹងពាក្យ សម្តី ពាក់ព័ន្ធ នឹង ប្រទេស ចិន របស់ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកពេល ផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី《កិច្ចការបរទេស》(Foreign Affairs) លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៩ ខែធ្នូថា ប្រទេសចិនតែងតែមើល និងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក យោង តាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទន្ទឹមនឹងនេះ គាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ។ 

គេហទំព័រ «CCFR China state-controlled media » រឿង ដែល ទប់ ស្កាត់ ចិនជារឿងមិនសមហេតុផល មិនអាចទទួលយកបាន ហើយក៏នឹងមិនអាច សម្រេចបានឡើយ ។ បញ្ហា តៃវ៉ាន់ គឺ ជាកិច្ចការ ផ្ទៃក្នុង របស់ ចិន សុទ្ធសាធ ហើយ មិន អត់ឱន ឱ្យ មានការ ជ្រៀតជ្រែក ពី ខាងក្រៅ ឡើយ ។ ភាគី អាមេរិក គួរ តែ គោរព តាមពាក្យសន្យា របស់ ខ្លួនដែល មិន គាំទ្រ “តៃវ៉ាន់ឯករាជ្យ “៕

ដោយ ៖ សិលា


ចែករំលែក៖