ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ផ្កាជ័ររីកបែរជាស្រពោន = រីកប្ញរោយ វានៅតែបរាជ័យដដែល?
២- ដល់ជ័យជំនះច្រើនពេកទៅ = បែរជាមកវ៉ៃគ្នាឯង បើអញ្ចឹងបានអីតស៊ូទៀតទៅ?
៣- ការកម្ចាត់កម្ចាយសមាជិកខ្លួន និងការចាកចេញពីបក្សជាបន្តបន្ទាប់ទៅរួមរស់ជាមួយបក្សកាន់អំណាច = មានន័យថាបក្សប្រឆាំងមាននយោបាយនិងវប្បធម៌ទឹកក្តៅ?
៤- បើជាទឹកក្តៅត្រីនឹងរត់ចេញ = បើជាទឹកត្រជាក់ត្រីកុម។
៥- មានតួនាទីកំពូលនៅក្នុងប្រទេសហើយតើមានប្រយោជន៍ស្អី ប្រព្រឹត្តអំពើពុករលួយនោះ = ការនិយាយថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាស៊ីសំណូកដើម្បីពន្យាពេលការងារមន្ត្រីគឺជាការលាបពណ៌របស់វិទ្យុប្រតិកិរិយាប៉ុនប៉ងបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំប្រទេស?
៦- ទៅយកផែនទីនៅជញ្ជាំងផ្ទះតាម៉ុកមកធ្វើជាឯកសារផ្លូវការថាកោះត្រល់ជារបស់ខ្មែរ = សុទ្ធតែជាមនុស្សឡប់សតិនិងឆ្កួតមិនដឹងខ្យល់?
៧- សម្រាប់ពួកប្រតិកិរិយារឿងអត់មានវាបង្កើតឲ្យមានរឿងតូចវាពង្រីកឲ្យធំ = រឿងណាមិនល្អវាប្រឌិតឲ្យមានធំនិងបំផ្លើសថែមដើម្បើបង្ខូចឈ្មោះថ្នាក់ដឹកនាំ?
៨- ការយកប្រើឧបាយកលមួលបង្កាច់លើគូប្រជែង = បញ្ជាក់ថាក្រុមប្រតិកិរិយាអស់ផ្លូវដើរហើយ?
៩- នយោបាយលាបពណ៌គឺជាវប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ = អញ្ចឹងបានជាវាគ្មានការគាំទ្រនិងចាញ់ជារៀងរហូត?
១០- រាជរដ្ឋាភិបាលកម្ពុជាអត់មានប្រឆាំងប្រជាជនកម្ពុជាទេ = តែរាជរដ្ឋាភិបាលប្រឆាំងខ្មែរក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងយាយហួរ? ៕
ដោយ ៖ សិលា