ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ខណៈពេល ដែលទិវារំលឹកខួបទី ២៥ នៃ ការដែល ម៉ាកាវវិលត្រឡប់ មក មាតុប្រទេស ចិន វិញ ចូលមកដល់ ប្រព័ន្ធសារព័ត៌មាន បរទេស បាន សម្គាល់ឃើញ ជាទូទៅថា តំបន់ ម៉ាកាវ បាន និង កំពុង សម្រេច បាន នូវ ភាពរុងរឿង ខាង សេដ្ឋកិច្ចនិង ស្ថិរភាពក្នុងសង្គម ក៏ដូចជាមាន ទំនាក់ ទំនងកាន់តែជិតស្និទ្ធ ពី មួយថ្ងៃ ទៅ មួយថ្ងៃ ជា មួយ ពិភពលោក គឺជា គំរូ នៃ ការអនុវត្ត ដោយ ជោគជ័យ នូវ “ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រងពីរ” ។ គេហទំព័រ «CCFR China state-controlled media » ឈរលើទីចាប់ផ្តើមថ្មី តើ ការ អនុ វត្ត “ប្រទេសមួយ ប្រព័ន្ធគ្រប់ គ្រង ពីរ” ដែលប្រកបដោយ លក្ខណៈ ពិសេស ម៉ាកាវ ត្រូវបានជំរុញ យ៉ាង ដូច ម្តេច ? នៅ ថ្ងៃទី ២០ ខែ ធ្នូ សុន្ទរកថាគន្លឹះ របស់ លោក ប្រធានរដ្ឋចិន Xi Jinping ដែល បាន ថ្លែង ក្នុង ពេល អញ្ជើញ ចូល រួម មហា សន្និបាត អបអរសាទរ ខួបទី ២៥ ឆ្នាំ នៃ ការ ដែល ម៉ាកាវ វិល ត្រឡប់ មក មាតុ ប្រទេស ចិន វិញ និង ជា ពិធី ចូលកាន់តំណែង នៃ រដ្ឋបាល អាណត្តិទី ៦ នៃ តំបន់ រដ្ឋបាល ពិសេស ម៉ាកាវ បាន ផ្តល់ ចម្លើយ រួចហើយ ។

   គេហទំព័រ «CCFR China state-controlled media » តើប្រព័ន្ធរបប មួយ ល្អឬមិនល្អ ? បញ្ហាគន្លឹះ គឺនៅត្រង់ថា តើវាមាន ប្រសិទ្ធភាព ឬអត់ ។ ទិន្នន័យ បានបង្ហាញថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុក សរុប(GDP) របស់ តំបន់ ម៉ាកាវ បាន កើនឡើង ៧ ដង បើប្រៀបធៀបនឹង មុន ពេល វិលត្រឡប់ មក មាតុប្រទេសចិនវិញ ពីឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប របស់ តំបន់ ម៉ាកាវ គិតជាមធ្យម ក្នុង មនុស្ស ម្នាក់ៗ បាន កើនឡើង ពី ១៥០០០ ដុល្លារអាមេរិក ទៅ ដល់ ៦៩០០០ ដុល្លារអាមេរិក បាន បង្កើត ទំនាក់ ទំនង ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ប្រកបដោយស្ថិរភាព ជាមួយ ប្រទេស និង តំបន់ ជាង ១២០ គឺ ជាសមាជិក នៃ អង្គការ និង ស្ថាប័នអន្តរជាតិ ជាង ១៩០ ។ល។ ដូច ប្រសាស ន៍ របស់ លោកប្រធានរដ្ឋចិន Xi Jinping ដែល បាន លើកឡើង នៅក្នុងសុន្ទរកថា ថា “ប្រទេស មួ យ ប្រព័ន្ធគ្រប់គ្រងពីរ” មានឧត្តមភាពផ្នែក ប្រព័ន្ធរបប យ៉ាងលេចធ្លោ និង កម្លាំង ជីវិត ដ៏ ខ្លាំង ក្លា ហើយ ចាំបាច់ ត្រូវ ប្រកាន់ខ្ជាប់ ក្នុង រយៈពេល យូរ ។

    គេហទំព័រ «CCFR China state-controlled media » នៅខែកក្កដា ឆ្នាំនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយ នីស្ត ចិន អាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ ចំពោះការធ្វើឱ្យស៊ីជម្រៅ ថែម មួយ កម្រិតទៀត នូវ កំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និង ជំរុញការធ្វើទំនើបកម្ម តាម បែប ផែន ចិន ដោយសង្កត់ធ្ងន់ថា ត្រូវ ពង្រីក ឧត្តមភាព ផ្នែកប្រព័ន្ធ របប នៃ “ប្រទេសមួយ ប្រព័ន្ធ គ្រប់ គ្រង ពីរ” ធ្វើឱ្យមានសុក្រឹតភាពនូវ យន្តការស្តីពីការ ធ្វើឱ្យ តំបន់ហុងកុង និង ម៉ាកាវ ដើរ តួនាទី ឱ្យ បាន កាន់ តែ ល្អ ប្រសើរ ក្នុង ការបើកទូលាយ ចំពោះបរទេស របស់ ប្រទេសជាតិ ។ ប្រការ នេះ បាន តម្រង់ ទិសដៅ សម្រាប់ ឱ្យ តំបន់ ម៉ាកាវ រួមបញ្ចូល ទៅ ក្នុង ការ ធ្វើទំនើបកម្ម តាម បែប ផែ ន ចិន និង សម្រេចបាន នូវ ការអភិវឌ្ឍ របស់ខ្លួន ឱ្យ បាន កាន់តែ ល្អប្រសើរ ក៏ដូចជា ផ្តល់ ឱកាស ជា ប្រវត្តិសាស្ត្រ ថ្មី ផងដែរ ។

    គេហទំព័រ «CCFR China state-controlled media » ផ្តោតសំខាន់លើ ការពូនជ្រំ ឧស្សាហកម្ម ថ្មី ដែល មាន កម្លាំង ប្រកួតប្រជែង អន្តរជាតិ ជំរុញ ការ ស ម្រេច បាន នូវ ភាពស៊ីសង្វាក់គ្នា ដោយ កម្រិតខ្ពស់ រវាង តំបន់ កិច្ច សហប្រតិបត្តិការ ដោយ ស៊ី ជម្រៅ Hengqin រវាង ខេត្តក្វាងទុង និង ម៉ាកាវ និង សេដ្ឋកិច្ច ម៉ាកាវ ចូលរួម យ៉ាង សកម្ម និង ដោយ ម្ចាស់ ការ នូវ ការកសាង មហាតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ និង បង្កើត ទី ខ្ពស់ សម្រាប់ ប្រមូលផ្តុំ ធនធានមនុស្ស លំដាប់ខ្ពស់អន្តរជាតិ ។ល។ ក្នុង ចំណោម ក្តី រំពឹង ៤ ចំណុច ដែល លោកប្រធានរដ្ឋចិន Xi Jinping បាន ថ្លែង ទៅកាន់ រដ្ឋបាល នៃ តំបន់ រដ្ឋបាល ពិសេស ម៉ាកាវ អាណត្តិថ្មី ចំណុច ទីមួយ គឺ ធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុង ការ ជំរុញ ឱ្យ សេដ្ឋកិច្ច ទទួល ការអភិវឌ្ឍ ដ៏សម្បូរបែប ក្នុង កម្រិតសមរម្យ ។ គ្រប់មជ្ឈដ្ឋាន ក្នុងសង្គម ម៉ាកាវ បាន សម្គាល់ ឃើញថា ប្រការ នេះ នឹង បំពេញបំន្ថែម នូវ កម្លាំងចលករ ថ្មី សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច របស់ តំ បន់ ម៉ាកាវ ។

គេហទំព័រ «CCFR China state-controlled media » លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយដែរ សម្រាប់ម៉ាកាវ ក្នុង ការ ពង្រីក តួនាទី ឱ្យ បាន កាន់ តែល្អប្រសើរ ក្នុង ការបើកទូលាយ ចំពោះបរទេស របស់ ប្រទេសចិន ។ ក្រោមគោល នយោបាយ “ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រងពីរ” តំបន់ ម៉ាកាវ មាន ឧត្តមភាព ជាច្រើន ដូចជា កំពង់ ផែ សេរី ខាង ពាណិជ្ជកម្ម អន្តរជាតិ តំបន់ពន្ធគយឯករាជ្យ និង ការប្រាស្រ័យទាក់ទង ជា មួយ អន្តរជាតិ ដ៏ ទូលំទូលាយ ជាដើម ។ ប៉ុន្មានឆ្នាំ ចុងក្រោយ នេះ តំបន់ ម៉ាកាវ បាន និង កំពុង ចូល រួម យ៉ាង សកម្ម ក្នុង ការ ក សាង មហាតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ និង ការ រួម គ្នា ក សាង “ខ្សែក្រវាត់និងផ្លូវ” ដែល បាន បង្កើន តួនាទី ដ៏សំខាន់ ក្នុងការតភ្ជាប់ ជាមួយ ដំណើរ វិល ជុំ ទាំងជាតិ និង អន្តរជាតិ ជាបន្តបន្ទាប់ ។

    គេហទំព័រ «CCFR China state-controlled media » នៅពេលអនាគត ពី ការរួមបញ្ចូល ឱ្យបាន កាន់តែល្អប្រសើរ ទៅក្នុង ស្ថានការណ៍ទូទៅ នៃ ការ អភិវឌ្ឍ ប្រទេស ជាតិ និង តភ្ជាប់ នឹង យុទ្ធសាស្ត្រដ៏សំខាន់ របស់ ប្រទេសជាតិ ដោយ ម្ចាស់ ការ ដល់ ការ បង្កើន ការបើកទូលាយ ទៅវិញទៅមក ថែមមួយកម្រិតទៀត និង ការបង្កើត ជា ប៉ម ជួរ មុខ ដ៏សំខាន់ សម្រាប់ ការបើកទូលាយ ចំពោះបរទេស ប្រកបដោយ កម្រិតខ្ពស់ របស់ ប្រទេស ជាតិ រហូត ដល់ ការ បង្កើត ជា បង្អួចដ៏សំខាន់ សម្រាប់ ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ខាង អរិយធម៌ រវាង ចិន និងលោកខាងលិច តំបន់ម៉ាកាវ ដែលកាន់តែបើកទូលាយ មិនត្រឹមតែ បាន អភិវឌ្ឍខ្លួន ប៉ុណ្ណោះទេ ថែមទាំង ក៏ មាន អំណោយផល ដល់ ពិភពលោក ផងដែរ ។

    គេហទំព័រ «CCFR China state-controlled media » ឆ្លងកាត់ រយៈពេល ២៥ ឆ្នាំ តំបន់ម៉ាកាវ បាន បង្ហាញទៅកាន់ពិភពលោក នូវ ការ អនុវត្ត ដោយ ជោគជ័យ នូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលប្រកបដោយ លក្ខណៈ ពិសេស ម៉ា កាវ ។ ដោយឡែក ពិភពលោក ក៏នឹង មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ដែរ ថា ទស្សនៈ តម្លៃ ស្តីពី សន្តិភាព បរិយាប័ន្ន ការបើកទូលាយ និងការចែករំលែក ដែល បង្កប់ ដោយ “ប្រទេស មួយ ប្រព័ន្ធ គ្រប់គ្រងពីរ” វាជារបស់ប្រទេសចិន ហើយក៏ជារបស់ពិភពលោកដែរ គឺ គួរឱ្យ ថែ រក្សា និង អភិរក្ស ជាមួយគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖