អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២២ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការ ដែល អាមេរិក ប្រកាស ផ្តល់ជំនួយ យោធា ក្នុងទំហំ ៥៧១.៣ ប៊ីលាន ដុល្លាអាមេរិក និង អនុម័ត ការ លក់ អាវុធ ក្នុង ទំហំ ២៩៥ប៊ីលាន ដុល្លារអាមេរិក ទៅ ដល់តំបន់តៃវ៉ាន់របស់ចិន។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូប នេះបានលើកឡើងថា អាមេរិកបានផ្តល់ជំនួយយោធានិងការលក់អាវុធ ម្តងទៀតដល់តំបន់តៃវ៉ាន់របស់ប្រទេសចិន ដែលបាន ល្មើសយ៉ាងធ្ងន់ធ្ងរនូវ គោលការណ៍ចិនតែមួយនិងការកំណត់ នៃសេចក្តីថ្លែងការណ៍រួមរវាង ចិន-អាមេរិកចំនួនបី ជាពិសេសសេចក្តីប្រកាស”ថ្ងៃទី១៧ ខែសីហា” ហើយ រំលោភយ៉ាងធ្ងន់ធ្ងរនូវ អធិបតេយ្យភាព និងផលប្រយោជន៍ សន្តិសុខ របស់ចិន និង ល្មើសយ៉ាងធ្ងន់ធ្ងរ នូវ ពាក្យសន្យារបស់ អ្នកដឹកនាំ អាមេរិក ដែល មិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ ” និងបញ្ចេញសញ្ញាខុសយ៉ាង ធ្ងន់ធ្ងរ ដល់ កម្លាំង អបគមន៍ និយម ដែល ចង់ ឱ្យ តៃវ៉ាន់ ឯករាជ្យ។ ប្រទេសចិន មិនពេញចិត្តយ៉ាងខ្លាំង និង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ ហើយបានធ្វើការ តវ៉ា យ៉ាង ម៉ឺងម៉ាត់ ដល់ អាមេរិក ភ្លាមៗ ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានចង្អុលបង្ហាញថា បញ្ហាតៃវ៉ាន់ គឺជាស្នូល នៃ ផលប្រយោជន៍ស្នូល របស់ចិន និងជាខ្សែបន្ទាត់ ក្រហមដំបូង ដែល មិនអាចឆ្លងកាត់ ក្នុងទំនាក់ទំនងរវាង ចិន ចិន អាមេរិក។ប្រទេសចិនដាស់ តឿន ឱ្យ អាមេរិកបញ្ឈប់ជាបន្ទាន់នូវ ការលក់ អាវុធ ដល់តៃវ៉ាន់ និង បញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់ ដែល បំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងរឹងមនាំ នូវ អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដី៕
ដោយ ៖ សិលា