ខេត្តព្រះសីហនុ ៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមស្រាយបំភ្លឺចំពោះសារព័ត៌មានឈ្មោះ KG TV លើករណីអ្នកជំងឺ ជនអនាថាម្នាក់ ឈ្មោះ ជា សាវឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជំងឺឈឺសន្លាក់ដើរមិនរួច (Poly arthritis) បានចូលសម្រាក ព្យាបាលតាំងពី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនដូច ការលើកឡើងរបស់សារព័ត៌មានខាងលើឡើយ។
ចំពោះគណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផល្លីន ថាអ្នកជំងឺបានទទួលមរណភាពនោះ ក៏មិនពិតឡើយ និងមេត្តារក្សាក្រមសីលធម៌ កុំប្រមាថអាយុជីវិតរបស់គាត់។
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមជម្រាបជូនថា មន្ទីរពេទ្យមិនបានទុកអ្នកជំងឺចោលនោះទេ ជា រៀងរាល់ថ្ងៃក្រុមការងារតែងតែយកគាត់មកសម្អាតកាយនៅខាងក្រៅដើម្បីកុំអោយមានក្លិនមិនល្អ នៅក្នុង បន្ទប់គាត់ និងជះក្លិនមិនល្អទៅកាន់អ្នកសម្រាកក្បែរខាងគាត់ មន្ទីរពេទ្យក៏បានផ្តល់អាហារជូនគាត់រៀងរាល់ថ្ងៃ ផងដែរ ដោយសារអ្នកជំងឺមិនមានសាច់ញាតិមកមើលថែទាំនោះឡើយ។
សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបានសហការជាមួយមន្ទីរសង្គមកិច្ច ដើម្បីដោះស្រាយចំពោះជនអនាថាជាប្រចាំ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជា ព័ត៌មាន និងសូមអរគុណចំពោះមតិកែលម្អ៕
ដោយ ៖ សិលា