ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- របបផ្តាច់ការបានដួលរលំជាបន្តបន្ទាប់ = តែការដឹកនាំនៅកម្ពុជាមិនដួលរលំទេ ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមិនផ្តាច់ការដូចការលាបព័ណ៌ពីក្រុមឧទ្ទាមក្រៅច្បាប់ទេព្រោះអំណាចបានមកដោយប្រជាជននិងដឹកនាំដើម្បីផលប្រយោជន៍ប្រជាជនព្រមទាំងមានការគាំទ្រពីប្រជាជន?

២- អំពើដឹកនាំផ្តាច់ការរបស់ទណ្ឌិតក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមខ្ទាតចេញពីប្រទេសដូចអាល់អាស្សាត?

៣- អ្នកដែលថារាជរដ្ឋាភិបាលកម្ពុជាផ្តាច់ការ = គឺជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?

៤- តែប្រជាជនកម្ពុជាក្នុងប្រទេសនៅតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា = បើមានការគាំទ្រពីប្រជាជន រាជរដ្ឋាភិបាលកម្ពុជានៅតែស្ថិតស្ថិរយូរអង្វែង?

៥- ទោះប្រទេស មានឋានៈជាប្រទេសរីកចម្រើនក៏ដោយ បើពលរដ្ឋមិនខិតខំរកស៊ីទេ = ភាពក្រីក្រនឹងនៅតែមាន?

៦- ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅគុកក្លាហានណាស់ហើយឈ្លាសវៃណាស់ = ដល់ចូលគុកភ្លាមឈឺធ្ងន់ភ្លែត ហើយល្ងិតល្ងង់?

៧- ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ = មិនមានន័យថាមិនឲ្យនាវាបណ្តាប្រទេសចូលចតទេ?

៨- មិនមានការបន្ដេញប្រជាពលរដ្ឋចេញពីតំបន់អង្គរទេ = តែគឺជាការរៀបចំប្រជាពលរដ្ឋឲ្យមានរបៀបរៀបរយដោយមានផែនការអភិវឌ្ឈន៍ច្បាស់លាស់ដើម្បីជីវភាពរស់នៅកាន់តែប្រសើរ?

៩- សួរថានៅលើលោកនេះមានប្រទេសណាអត់មានបំណុលអន្តរជាតិប្ញទេ? = ប្រទេសធំ សេដ្ឋកិច្ចខ្លាំងក៏មានបំណុលដែរនិងកាន់តែច្រើនទៀតផង?

១០- ការដោះស្រាយវិវាទការងានៅក្រុមហ៊ុនណាហ្គាវើលទទួលបានលទ្ធផលតាំងពីបាតុករមានជាង១៣០០នាក់មកនៅ៣០នាក់ = អ្នកដែលយកដំណោះស្រាយបន្តមានការងារធ្វើនិងទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ការងារមានជីវភាពល្អបង្គួរ៕

ដោយ ៖ សិលា


ចែករំលែក៖