ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភថវិកា ដល់និស្សិតបានបញ្ជប់កម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់ មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបញ្ជប់កម្មសិក្សានៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងស្រុក-ក្រុងទាំង៩ ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជាដែលបញ្ចប់កម្មសិក្សានូវក្នុងអង្គភាពស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យមានរយៈពេល២ខែ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានក្រើនរំលឹកបន្ថែមដល់ប្អូនៗ និស្សិតដែលបានបញ្ជប់ទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល ហើយត្រូវឈរលើ គោលការណ៍ គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន។

ពេលបញ្ជប់កម្មសិក្សានិងទទួលបានជោគជ័យ ហើយវិលត្រឡប់ទៅសាលាវិញនិស្សិតនីមួយៗ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ  លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តក្នុងនីតិវិធី ការងាររបស់សាលាឲ្យមានប្រសិទ្ធិភាព។

ក្នុងការចូលជួបសំណេះសំណាលនិស្សិតនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់និស្សិតចំនួន ២៤នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖