ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទ្រព្យសម្បត្តិ) ចំនួន០៦ករណី។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧នឹង១៥នាទី នៅចំណុចបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូចំនួន ១ គ្រឿងពាក់ព័ន្ធប្រព្រឹត្តបទល្មើស។
នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថាក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើស៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤នឹង១០នាទី។ ជនរងគ្រោះ ឈ្មោះGAUDRY OLIVIER ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ បារាំង មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារMETTAVARI ផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីទី០២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៦ ផ្លូវលេខ១៦១ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ៤០ នាទី ។ ជនរងគ្រោះ ឈ្មោះMUHAMMAD ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ប៉ាគីស្ថាន មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ករណីទី០៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២AE០ ផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ នឹង៣៤នាទី ។ ជនរងគ្រោះ ឈ្មោះ PAULA MARTIN BLAZQUEZ ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ អេស្បាញ មុខរបរ វិស្វករ ស្នាក់នៅសណ្ឋាគារ EIGHTY៨ ផ្ទះលេខ៩៦ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីទី០៤ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៨២កែងផ្លូវលេខ២១៣ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង ០០ នឹង៥ នាទី។ ជនរងគ្រោះ ឈ្មោះ ពៅ តាំងឈួន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅខុនដូរLបុរីកីឡា ផ្លូវលេខ២១៣ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីទី០៥ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ កែងផ្លូវលេខ១៥០ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២នឹង០០នាទី ។ ជនរងគ្រោះ ជនបរទេសមិនស្គាល់អត្តសញ្ញាណ ភេទស្រី។
ករណីទី០៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៦៣ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧នឹង០០នាទី ។
ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ) ជនជាតិ ចិន ភេទស្រី ។
ប្រភពដដែលបន្តថាជនសង្ស័យ ទី១-ឈ្មោះ ឈិន មាន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ អូសបន្លែផ្សារដើមគរ ។ ទី២-ឈ្មោះ ភុន ធារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំបន្ទប់ជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ១ KT-៥២៥០ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ តារា