ព័ត៌មានទាន់ហេតុការណ៍៖

មិនត្រូវ​បើកបរល្មើសល្បឿនកំណត់នោះទេ! ត្រូវ​បើកបរគោរពសិទ្ធិអ្នកដទៃ! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ដូច្នេះ​មិនត្រូវ​បើកបរល្មើសល្បឿនកំណត់នោះទេ! ត្រូវ​បើកបរគោរពសិទ្ធិអ្នកដទៃ! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៧លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ២នាក់), រងរបួសសរុប ៩នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ៤នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖