អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ពិធីដាក់ឱ្យដំណើរការគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ត្រូវបានប្រារព្ធឡើងនៅទីក្រុង Jalal-Abadប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះពិធីដាក់ឱ្យដំណើរការនេះ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ការសាងសង់ផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន គឺជាការសម្រេចចិត្តជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលប្រទេសទាំងបី ដែលផ្តោតលើការតភ្ជាប់គ្នាក្នុងតំបន់ និងកាជំរុញវិបុលភាព និងស្ថិរភាពក្នុងតំបន់ ហើយលោកសង្ឃឹមថានឹងជំរុញការសាងសង់គម្រោងប្រកបដោយស្តង់ដារខ្ពស់ និងគុណភាពខ្ពស់ និងខិតខំប្រឹងប្រែងសាងសង់គម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានឱ្យទៅជាគម្រោងគំរូថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។
គេហទំព័រ «CCFR China state-controlled media » លោកSadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានមានវត្តមានក្នុងពិធីនេះ ហើយបានថ្លែងថា គម្រោងនេះនឹងពង្រឹងឋានៈរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានជាមជ្ឈមណ្ឌលដឹកជញ្ជូន បង្កើតឱកាសការងារជាច្រើន និងជំរុញការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងឧស្សាហកម្មជាដើម។
គេហទំព័រ «CCFR China state-controlled media » លោក Shavkat Miromonovich Mirziyoyevប្រធានាធិបតីអ៊ូសបេគីស្ថាន បានផ្ញើលិខិតអបអរសាទរថា ផ្លូវដែកមួយនេះនឹងជួយជំរុញសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងកសាងស្ពានដ៏សំខាន់មួយសម្រាប់រៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌ និងផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនក្នុងតំបន់៕
ដោយ ៖ សិលា