ព័ត៌មានទាន់ហេតុការណ៍៖

អចលនទ្រព្យ​ជាវិស័យ​ទាក់ទាញ​បំផុតទី២ ​នៅក្នុង​ការវិនិយោគ​ផ្ទាល់ពីបរទេស​របស់​វៀតណាម​

ចែករំលែក៖

 

មូលធនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានបន្តហូរចូលទៅក្នុងវិស័យអចលនទ្រព្យនៅវៀតណាម  ពោលភាគច្រើនបានមកពីលំហូរដ៏ច្រើនរបស់អ្នកវិនិយោគសិង្ហបុរី និងបណ្តាប្រទេសអាស៊ីមួយចំនួន ។

ទិន្នន័យរបស់ភ្នាក់ងារវិនិយោគផ្ទាល់ពីបរទេសបានបង្ហាញថា វិស័យអចលនទ្រព្យមានប្រហែលជា ៥,៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប នៅពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ។ ក្នុងនោះមូលធនបរទេសមាន ៦០៤,៨ ស្មើនឹង ២៥គម្រោងអចលនទ្រព្យថ្មីដែលទទួលបានអាជ្ញាប័ណ្ណ ខណៈដែលឆ្នាំមុនមានតែ ៤៦៥,៤លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ។

អចលនទ្រព្យស្ថិតក្នុងវិស័យធំទី២ដែលទាក់ទាញការវនិយោគផ្ទាល់ពីបរទេសនៅក្នុងពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ ។

លោក Jeff Foo ប្រធានអចលនទ្រព្យសិង្ហបុរីបានមានប្រសាសន៍ថា ការចូលរួមរបស់អ្នកវិនិយោគសិង្ហបុរី ដែលចាកចេញពីទីផ្សារក្នុងស្រុកដោយសារតែមានវិធានការល្អដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលវៀតណាម ។

លោក Sigrid Zialcita នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cushman&Wakefield បានមានប្រសាសន៍ថា ខណៈដែលការដាក់កម្រិតទៅលើម្ចាស់បរទេសត្រូវបានបន្ធូបន្ថយសម្រាប់ក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមនោះការជំរុញការវិនិយោគត្រូវបានបង្កើនឡើង ជាមួយនឹងវិធានការរឹតបណ្តឹងឥណទានរបស់រដ្ឋាភិបាលវៀតណាមដែលធ្វើឱ្យបរិយាកាសវិនិយោគបរទេសមានភាពល្អប្រសើរឡើង ។ នេះជាឱកាសសម្រាប់ការវិនិយោគបរទេសដើម្បីពង្រីកពាណិជ្ចកម្មរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ។

អ្នកវិនិយោគសិង្ហបុរីបានចំណាយទឹកប្រាក់ជាង ១០,៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍ ៨១គម្រោងនៅប្រទេសវៀតណាម ក្នុងរយៈពេលជាង ៤ខែដំបូងនៃឆ្នាំ២០១៦ ។ ក្រុមហ៊ុនសិង្ហបុរីបានវិនិយោគជាមធ្យមចំនួន ២២,៧លានដុល្លារសហរដ្ឋអាមេរិកក្នុងប្រទេសនេះ ។

ក្រុមហ៊ុនអចលនទ្រព្យ Keppel Land ដែលមានទីតាំងក្នុងប្រទេសសិង្ហបុរីបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងវិនិយោគមួយ ដើម្បីទិញគម្រោង ៤០ភាគរយពីគម្រោងអភិវឌ្ឍទីក្រុងហូជីមិញពីក្រុមហ៊ុន Empire city ។

ក្រុមហ៊ុនសិង្ហបុរីផ្សេងទៀត រួមមាន Syn Gience កំពុងតែវិនិយោគទឹកប្រាក់ចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងគម្រោងអាផាតមិនDepot Metro Tower ជិតតំបន់ Tham Luong ។

កូរ៉េខាងត្បូងក៏បានបង្ហូរមូលធនរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមផងដែរ។ ក្រុមហ៊ុន Samsung បានប្រកាសថ្មីៗនេះថា នឹងវិនិយោគទៅលើអគារដែលមាន ២១ជាន់នៅក្នុងទីក្រុងហាណូយក្នុងទឹកប្រាក់ចំនួន ៣០០លានដុល្លារសហរដ្ឋអាមេរិកផងដែរ ។

ចំណែកអ្នកវិនិយោគជប៉ុនវិញក៏គ្រោងនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិស័យនេះតាមរយៈការប្រកាសនូវការកសាងផ្ទះចំនួន ៩.០០០ខ្នងនៅក្នុងខេត្តBinh Duong កន្លងទៅថ្មីៗនេះដែរ ៕

vn


ចែករំលែក៖