ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ ពេញមួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន និងការមិនគោរពសិទ្ធិ ។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤(គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)៖

     – គ្រោះថ្នាក់កើតឡើងចំនួន ២.៨៤៤លើក 

     – អ្នកស្លាប់ចំនួន ១.៥០៩នាក់(ជាមធ្យមស្លាប់៤នាក់/ថ្ងៃ) 

     – របួសធ្ងន់ចំនួន ២.២៧៣នាក់  

     – របួសស្រាល ១.៤៤៧នាក់

     – មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។

❇️ ប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣៖

     – គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%) 

     – អ្នកស្លាប់ថយចុះចំនួន ៨១នាក់ (ស្មើ ៥%) 

     – របួសធ្ងន់ថយចុះ ៤៩៣នាក់(ស្មើ ១៨%) 

     – របួសស្រាលថយចុះ ៣០២នាក់ (ស្មើ១៧%)

     – មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់(ស្មើ១៩%)

❇️ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤៖

– ល្បឿន                     ១១៥៦លើក ស្មើនឹង  ៤០,៦%

– មិនគោរពសិទ្ធិ          ៦៤៩លើក ស្មើនឹង  ២៣%

– មិនប្រកាន់ស្តាំ          ២៦៨លើក ស្មើនឹង ៩,៤%

– បត់គ្រោះថ្នាក់           ២២១លើក ស្មើនឹង    ៨%

– ប្រជែងគ្រោះថ្នាក់     ២១៥លើក ស្មើនឹង   ៧,៦%

– កត្តាយាន                  ១១៤លើក ស្មើនឹង  ៤%

– ស្រវឹង                        ១០៥លើក ស្មើនឹង     ៣,៧%

– អាកាសធាតុ               ៣៥លើក ស្មើនឹង    ១%

– មិនគោរពភ្លើងសញ្ញា   ៣៣លើក ស្មើនឹង   ១%

– ងងុយ                       ២៩លើក ស្មើនឹង   ១%

– កត្តាផ្លូវ                      ១៩លើក ស្មើនឹង ០,៧% ៕

ដោយ ៖ សិលា


ចែករំលែក៖