ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានយកឈ្នះក្រុម Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ជើងទី១ជាមួយលទ្ធផល ១ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ មករា។
កីឡាករ Lucas Bergvall បានរកគ្រាប់បាល់១គ្រាប់ឱ្យ Spurs ដើម្បីយកទៅកាន់កីឡដ្ឋាន Anfield ក្នុងជើងទី២ ដែល Liverpool បានបរាជ័យជាលើកដំបូងក្នុងប៉ុន្មានប្រកួតចុងក្រោយដែលកីឡាករវ័យ១៨ឆ្នាំរូបនេះស៊ុតបញ្ចូលទីនៅនាទីទី៨៦។
Bergvall ត្រូវបានពិន័យកាតលឿងនៅពេលដែលគាត់ប៉ះគ្នាជាមួយខ្សែការពារ Liverpool Kostas Tsimikas នៅក្នុងឧប្បត្តិហេតុដែលមិនបានឃើញដោយអាជ្ញាកណ្តាល Stuart Attwell ។ Tsimikas នៅតែចេញពីទីលានប្រកួត នៅពេលដែល Bergvall ស៊ុតបញ្ចូលទីបានមួយសន្ទុះក្រោយមក ដែលបង្កឱ្យមានប្រតិកម្មខឹងសម្បារពីគ្រូបង្វឹកលោក Arne Slot។
Spurs សមនឹងទទួលបានជ័យជំនះបន្ទាប់ពី Pedro Porro ខកខានឱកាសដ៏អស្ចារ្យមួយ ហើយ Dominic Solanke ក៏បានស៊ុតបញ្ចូលទី១គ្រាប់ដែរ ប៉ុន្តែត្រូវបានដកចេញវិញ ដោយសារតែបាល់ Offside ដែលបន្សល់ទុកនូវរសជាតិជូរចត់សម្រាប់ក្រុម Liverpool ដែលបានរងបរាជ័យជាលើកទី២របស់ពួកគេ។
ការទទួលជ័យជម្នះសម្រាប់ក្រុមលោក Postecoglou ដែលមិនមានកីឡាករ១០នាក់រួចទៅហើយដោយសាររបួស និងមានជំងឺបានកើតឡើងបន្ទាប់ពីពួកគេបានបាត់បង់ Rodrigo Bentancur ចំពេលមានឈុតឆាកគួរឱ្យព្រួយបារម្ភនៅដើមដំបូង។ គាត់បានធ្លាក់ទៅក្នុងតំបន់ពិន័យ ហើយត្រូវបានគេសែងចេញបន្ទាប់ពីការព្យាបាលរយៈពេល១០នាទី។
ជ័យជម្នះនេះគឺជាការសងសឹកបានសម្រេចរបស់ Spurs ដែលធ្លាប់ត្រូវក្រុម Liverpool លត់ ៦-៣ ក្នុងទឹកដីរបស់ខ្លួនកាលពីពេលថ្មីៗនេះក្នុងក្របខ័ណ្ឌ Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)