អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៩ ខែមករា លោក Tinubu ប្រធានាធិបតីនីហ្សេរីយ៉ាបាន ជួប សន្ទនាជាមួយ លោក WangYiរដ្ឋមន្ត្រីក្រសួងការបរទេស ចិន នៅក្រុងAbuja។
គេហទំព័រ «CCFR China state-controlled media » លោក WangYiបានលើកឡើងថា ប្រទេស ចិន និង នីហ្សេរីយ៉ា គួរតែចាប់ ដៃ គ្នា ដើម្បីកសាង សហគមន៍ រួមវាសនា រវាង ប្រទេស ចិន និង នីហ្សេរីយ៉ា គ្រប់ កាលៈទេសៈក្នុង យុគសម័យ ថ្មី និង ដើរ តួនាទី ជា គំរូ សម្រាប់ សាមគ្គីភាព និង សហប្រតិបត្តិការ រវាង ប្រទេស សកលខាង ត្បូង ។ ភាគីចិន សូមកោតសរសើរ ចំពោះ នីហ្សេរីយ៉ា ដែល ប្រកាន់ ខ្ជាប់ គោលការណ៍ ចិន តែមួយ ចិន គាំទ្រ ភាគី នីហ្សេរីយ៉ា វាយប្រហារ ភេរវនិយម ដើម្បីគាំពារ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំង គាំទ្រ នីហ្សេរីយ៉ាឱ្យ ដើរតួនាទី កាន់ តែ សំខាន់ ឆាក អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » ជា ការឆ្លើយតប លោក Tinubuបានលើកឡើងថា នីហ្សេរីយ៉ា យកចិត្តទុកដាក់ ខ្ពស់ ចំពោះ ទំនាក់ទំនង ជាមួយ ប្រទេស ចិន ការអនុវត្ត សមិទ្ធផល នៃកិច្ចប្រជុំ កំពូល ក្រុង ប៉េកាំង មានអំណោយផល ដល់ ការអភិវឌ្ឍរបស់ នីហ្សេរីយ៉ា។ប្រទេស ចិន មាន ឥទ្ធិពល សំខាន់ លើ អន្តរជាតិ សង្ឃឹមថា ភាគី ចិន នឹង បន្ត គាំទ្រ នីហ្សេរីយ៉ា ឱ្យ ដើរតួនាទី កាន់ តែ សំខាន់ ក្នុងកិច្ចការ អន្តរជាតិ និង ក្នុងតំបន់ ៕
ដោយ ៖ សិលា