ព័ត៌មានទាន់ហេតុការណ៍៖

លោក He Lifeng ចូលរួមកិច្ចប្រជុំការងារស្តីពីការជំរុញទីផ្សារប្រើប្រាស់ក្នុងប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១០ ខែមករា កិច្ចប្រជុំ ការងារ ស្តីពី ការជំរុញ ការប្រើប្រាស់ ក្នុងប្រទេស ចិន បាន ធ្វើ នៅ ទីក្រុងប៉េកាំង លោក He Lifeng  សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា ឧបនាយក រដ្ឋមន្ត្រី ចិន បាន ចូលរួម និង ថ្លែង សុន្ទរកថា ។ លោកបាន គូសបញ្ជាក់ថា  ត្រូវ បង្កើន កម្លាំង ក្នុងការ ជំរុញ ការប្រើប្រាស់ ពង្រីក តម្រូវការ ក្នុង ប្រទេស។

       គេហទំព័រ «CCFR China state-controlled media » លោក He Lifeng  បាន លើកឡើងថា  ត្រូវ ពង្រីក ក្របខ័ណ្ឌ នៃ ការយករបស់ ចាស់ ប្តូរ របស់ថ្មីដោយមាន ការប៉ះប៉ូវ  បង្កើន ការផ្សព្វផ្សាយ បកស្រាយ អំពី គោលនយោបាយ នៃការប្រើប្រាស់ បន្ត លើក កម្ពស់ ភាពងាយស្រួលដល់ មហាជន ។ ត្រូវ ពន្លឿន ការអភិវឌ្ឍ ជានិរន្តរភាព នៃ ពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេស គាំទ្រ កាន់តែច្រើន ដល់ សហគ្រាស សំខាន់ៗ ស្រាវជ្រាវ និង កំណត់ វិធានការ ចំគោលដៅឱ្យ កាន់តែ ច្បាស់លាស់។  ត្រូវ ខិតខំជំរុញ ឱ្យ ការប្រើប្រាស់ នៃ សេវាកម្ម អភិវឌ្ឍ ប្រកប ដោយ គុណភាព ខ្ពស់  ពង្រីក ទំហំ បើកទូលាយ នៃ សេវាកម្ម ដើម្បី លើក កម្ពស់ គុណភាព នៃ ការផ្គត់ ផ្គង់ សេវាកម្ម បង្កើត ទីផ្សារ ប្រើប្រាស់ កាន់តែសម្បូរបែប។  ត្រូវ កសាង យ៉ាង ស៊ីជម្រៅ នូវ ទីក្រុង មជ្ឈមណ្ឌល ទីផ្សារប្រើប្រាស់ អន្តរជាតិ បង្កបង្កើតបរិយាកាស ប្រើប្រាស់ តាម ស្តង់ដារ អន្តរជាតិ ពង្រីកការ ផ្គត់ផ្គង់ សេវាប្រើប្រាស់ ដ៏ មាន គុណភាព ខ្ពស់  ដើម្បី ជំរុញ ឱ្យ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និង កីឡា អាច អភិវឌ្ឍរួមបញ្ចូលគ្នា ។   ត្រូវ កែ លំអ ទីផ្សារប្រើប្រាស់ ទាំងក្នុងទីក្រុង និង ជនបទ ដោយឥតឈប់ឈរ ពន្លឿន សាកល្បង កសាង ប្រព័ន្ធ ផ្លាស់ប្តូរ ពាណិជ្ជកម្ម អាជីវកម្ម ទំនើប  ដើម្បី ធ្វើឱ្យ បណ្តាញ ផ្លាស់ប្តូរ ពាណិជ្ជកម្ម អាជីវកម្មទី ក្រុងនិងជនបទ កាន់តែ ប្រសើរឡើង ៕

ដោយ ៖ សិលា(រូបភាពឯកសារ)


ចែករំលែក៖