ព័ត៌មានទាន់ហេតុការណ៍៖

លោកអនុប្រធានរដ្ឋចិន Han Zheng ជួបសន្ទនាជាមួយលោកស្រី Rachel Reeves រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស

ចែករំលែក៖

  អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១១ ខែមករា លោកអនុប្រធានរដ្ឋចិន Han Zheng បាន ជួប សន្ទនាជាមួយលោកស្រី Rachel Reeves រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសនៅក្រុងប៉េកាំង។

      ថ្លែងក្នុងកិច្ចជំនួប លោកHan Zheng បានលើកឡើងថា ភាគី ចិន យកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេស អង់គ្លេស លើកនេះភាគីទាំងពីរចាប់ដំណើរឡើងវិញនូវកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងចិននិងអង់គ្លេស ជាប្រតិបត្តិការជាក់ស្តែងសម្រាប់អនុវត្តគំនិតឯកភាពរួមដ៏សំខាន់នៃកិច្ចជំនួបរវាងលោកXi Jinping ប្រធានរដ្ឋចិននិងលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស។ ចិននិងអង់គ្លេសសុទ្ធតែជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់និងប្រទេសធំខាងហិរញ្ញវត្ថុ ការដែលភាគីទាំងប្រកាន់ខ្ជាប់នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺប្រកបដោយសារសំខាន់ចំពោះការដែលប្រទេសទាំងពីរជំរុញកំណើនសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍបៃតង ហើយក៏នឹងបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកលផងដែរ។ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងចិននិងអង់គ្លេសមានភាពស៊ីជម្រៅនិងទូលំទូលាយ គឺមានអនាគតយ៉ាងធំធេង។ ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីអង់គ្លេស បន្តពង្រីកធំការបើកទូលាយនិងការផ្លាស់ប្តូរ បង្កើនការយល់ដឹងគ្នានិងទំនុកចិត្ត លើគ្នា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីផ្តល់សុភមង្គលកាន់តែច្រើនដល់ប្រទេសទាំងពីររហូតដល់ពិភពលោកទៀតផង។

      គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកស្រី Rachel Reeves បានថ្លែងថា អង់គ្លេសនិងចិនចាប់ដំណើរការឡើងវិញនូវកិច្ចសន្ទនាខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីរំលង ៦ ឆ្នាំ  គឺប្រកបដោយសារសំខាន់ណាស់។ ភាគីអង់គ្លេស យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន មានឆន្ទៈបង្កើនកិច្ចសន្ទាដោយស្មោះនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងអនុគ្រោះដល់គ្នាជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖