ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបករណី៖ ក្មេងទំនើង(បង្ហោះម៉ូតូ) កើតហេតុៈថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០:២០ នាទី នៅ ចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។
អង្គភាពស្នងការដ្ឋាននគរបាលខេត្តកណ្តាលបច្ចុប្បន្នបញ្ជាក់ថា ៖ ក្មេងទំនើងទាំង២នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សិលា