ព័ត៌មានទាន់ហេតុការណ៍៖

គ្មានលើកក្រោយទេ! អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រី ចំនួន០២ក្រុម ក្រោយមានទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក នៅហាងផឹកស៊ីយីហោ ២៥២

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​ បានឱ្យដឹងថា​ មានករណីទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក រវាងមក្មេងៗប្រុសស្រី ចំនួន០២ក្រុម ម្ខាងមានគ្នាចំនួន០៣នាក់ និងម្ខាងទៀតមានគ្នា០៥នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចហាងផឹកស៊ីយីហោ ២៥២ ផ្លូវ២៥២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ បន្ទាប់ពីសួរនាំរួចភាគីទាំងសងខាងបានសំណូមពរដល់សមត្ថកិច្ចសុំសម្របសម្រួលដើម្បីបញ្ចប់ជម្លោះដោយមិនធ្វើការប្តឹងផ្តល់គ្នា។

ដោយឃើញថាករណីនេះជាករណីជម្លោះតូចតាច ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាភាគីទាំងសងខាង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

ដោយ​៖ តារា​


ចែករំលែក៖