ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- តា សុក អួតថាស្អីក៏ដឹងដែរ = តែការជាក់ស្តែងមានត្រូវខ្លះប៉ុណ្ណោះ ខុសច្រើន?

២- វិញ្ញាណខ័ន្ធ លឹម គឹមយ៉ា កំពុងវិលវល់ទៅណាមិនរួចទេ = ដោយសារឡប់នឹងក្រុមអគតិនាំគ្នាឆ្លៀតកេងយកចំណេញរៀងៗខ្លួន?

៣- ឃាដកម្មលោក លឹម គឹមយ៉ា = មិនមែនកើតឡើងដោយការត្រៀមធ្វើច្បាប់ដាក់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជាភេរវករទេ?

៤- ហើយក៏មិនមែនដោយសារខួបលើកទី៤៦ឆ្នាំនៃថ្ងៃ៧មករា = ទើបមានអំពើឃាដកម្មលើលោក លឹម គឹមយ៉ាទេ។

៥- ជនភៀសខ្លួនខ្មែរមិនតក់ស្លុតនឹងការអុចធូបឲ្យ លឹម គឹមយ៉ា = ដោយសារគ្មាននរណាធ្វើអីឲ្យបងប្អូនភ័យខ្លាចនិងតក់ស្លុតទេ?

៦-  បើមិនចង់ឲ្យក្រុមគ្រួសាររងទុក្ខនៅស្រុកគេ = មានតែកុំចូលដៃជាមួយទណ្ឌិតមេឧទ្ទាមជ្រុលនិយមនិងធ្វើសកម្មភាពបម្រើមហិច្ឆតារបស់វាបំផ្លាញជាតិ?

៧- តើនរណាជាអ្នកគំរាមឃាដកមិនឲ្យនិយាយ? = គឺអាអ្នកថាហ្នឹងឯង?

៨- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចង់ដូរគណបក្សប្រជាជនកម្ពុជា តើចង់ដូរដូចម៉េច = បើខ្លួនឯងរត់ចោលស្រុកនោះ ហើយអត់ទាំងដំបងផងកុំថាមានកាំភ្លើង?

៩- ចង់ផ្លាស់ប្តូរសម្តេចតេជោ ហ៊ុន សែន = គឺចង់ដូរនៅក្នុងអារម្មណ៍?

១០- ករណីក្មេងទំនើងមិនថាតែមាននៅកម្ពុជាទេ = នៅប្រទេសជិតខាងក៏មានច្រើនដែរ ចាប់បានទាំងខ្សែៗ? ៕

ដោយ ៖ សិលា


ចែករំលែក៖