ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ប្រទេសចិនដែលមានភាពរុងរឿងខាងសេដ្ឋកិច្ចនឹងបំពេញបន្ថែមភាពនឹងនរក្នុងសេដ្ឋកិច្ចសកល

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  ពីរបីថ្ងៃ កន្លង ទៅនេះ នាវា ដឹក ជញ្ជូន មួយ គ្រឿង របស់ប្រទេស ចិន ដែលបាន ផ្ទុក រថយន្ត ថាមពល ថ្មី ចំនួន ជិត ៥ពាន់ គ្រឿង បានចេញដំណើរ ពី កំពង់ផែ Tai Cang ក្រុង Su Zhou ធ្វើ ដំណើរឆ្ពោះទៅកាន់ កំពង់ផែ Zeebrugge នៃ ប្រទេស បែលហ្ស៊ិក ដើម្បីបំពេញតម្រូវ ការ នៃទី ផ្សារ ក្នុងតំបន់ ដែល មានកំណើនជា បន្តបន្ទាប់ ។ នៅថ្ងៃទី ១៣ ខែ មករា ក្រុម ហ៊ុន BYDដែល ជា ក្រុម ហ៊ុន ផលិត រថយន្ត នៃ ប្រទេស ចិន និងជា ប្រតិបតិ្តករ នាវា នេះ បាន ប្រាប់ ទៅកាន់ អ្នក សារព័ត៌មាន ថា នៅឆ្នាំ មុន បរិមាណ លក់រថយន្ត ថាមពល ថ្មី ទៅកាន់ បរទេស របស់ ក្រុម ហ៊ុន នេះ មាន ចំនួន ៤១៧២០០គ្រឿង ដែលជាប់ ចំណាត់ ថ្នាក់លេខ មួយក្នុង ទីផ្សារ ពិភពលោក ទាំង មូល ។ នៅពេល អនាគត ក្រុម ហ៊ុន នេះសង្ឃឹមថា នឹង ចាត់ប្រើ សកម្មភាព កាន់ តែ ច្រើន ដើម្បី “បញ្ចុះកម្តៅ ឱ្យ ភពផែនដី” ជួយ ផលិត ផល បៃតង របស់ ចិន កាន់ តែ ច្រើន នាំ ចេញទៅកាន់ បរទេស ក៏ដូច ជា ជំរុញការ អភិវឌ្ឍ ឧស្សាហកម្ម ថាមពល ថ្មី ក្នុង តំបន់ ផង ដែរ ។

        គេហទំព័រ «CCFR China state-controlled media » ការ នាំ ចេញ រថយន្ត ថាមពល ថ្មី របស់ ចិន ទៅកាន់ បរទេស វាមិន ត្រឹម តែបាន នាំ មក នូវ ផលិត ផល ប្រកប ដោយគុណភាពខ្ពស់ ដល់ ពិភពលោក ប៉ុណ្ណោះទេ ថែមទាំងក៏បាន ក្លាយ ជា កម្លាំង ចលករ សម្រាប់ ស្រូបទាញពាណិជ្ជកម្ម ជា មួយ បរទេស ផង ដែរ ។ នៅថ្ងៃដដែល ទិន្នន័យ ដែល ប្រទេស ចិន ប្រកាស ជា ផ្លូវ ការ បាន បង្ហាញ ថា នៅឆ្នាំ ២០២៤ បរិមាណ សរុប នៃ ការ នាំ ចេញនាំ ចូល ទំនិញ របស់ ចិន បាន ឡើង ដល់ ៤៣,៨៥ទ្រីលាន យាន់ ប្រាក់ចិន កើន ឡើង ៥ភាគរយ បើប្រៀប ធៀប នឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ ២០២៣ និង បាន បង្កើត កំណត់ ត្រា ខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ ក្នុង នោះ ទំហំ នាំ ចេញ ទំនិញ បានឈានដល់ ២៥ទ្រីលាន យាន់ ប្រាក់ចិន ជា លើក ដំបូង បាន កើន ឡើង៧,១ភាគរយ បើប្រៀប ធៀប នឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ ២០២៣ បាន រក្សា កំណើន ក្នុ ងរយៈពេល ៨ឆ្នាំ ជាប់ៗគ្នា ទំហំ នាំចូល មាន ចំនួន ១៨,៣៩ទ្រីលាន យាន់ ប្រាក់ចិន បាន កើន ឡើង ២,៣ភាគរយ បើប្រៀប ធៀប នឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ ២០២៣ ។ ឋានៈ របស់ ចិន ដែល ជា ប្រទេស ធំទីមួយ លើ វិស័យ ពាណិជ្ជកម្ម ទំនិញ មានភាពកាន់តែ រឹង មាំ ។

        គេហទំព័រ «CCFR China state-controlled media » លោក Bai Ming សមាជិក គណៈកម្មការ សញ្ញាបត្រនៃ វិទ្យាស្ថាន សិក្សា ស្រាវ ជ្រាវ របស់ ក្រសួង ពាណិជ្ជកម្ម ចិន បាន លើក ឡើង ថា ក្នុង បរិបទ ដែល ការការពារ ផ្នែក ពាណិជ្ជកម្ម មាន ភាពកាន់ តែ ធ្ងន់ ធ្ងរ និង ការ ប៉ះទង្គិច ភូមិសាស្ត្រ នយោបាយ កើត មាន ជា បន្ត បន្ទាប់ ជា ដើម ពាណិជ្ជកម្ម ជា មួយ បរទេស របស់ប្រទេស ចិន ទទួល បាន សមិទ្ធផលដ៏ ល្អ បែប នេះ គឺ បាន មក ដោយ មិន ងា យទេ ដែ លបាន បង្ហាញពីភាព ធន់ និង កម្លាំង រស់ រវើក ។ បើ មើលពី ខាង ក្រៅ ពាណិ ជ្ជកម្ម អន្តរជាតិ បាន និង កំពុង ស្តារឡើង វិញជា សន្សឹម ៗ បើ មើល ពី ផ្ទៃក្នុង ឧត្តមភាព របស់ សេដ្ឋកិច្ច ចិន ដូច ជា មាន មូលដ្ឋាន រឹងមាំ មានភាពធន់ និង សក្តានុពល យ៉ាង ខ្លាំង ជាដើម មិន កែប្រែ ទេ ថែម ទាំង រដ្ឋាភិបាល ចិន បាន ដាក់ ចេញគោលនយោបាយ មួយ ចំនួន ដើម្បី លំនឹង ពាណិជ្ជកម្ម ជា មួយ បរទេស និង ជំរុញ កំណើន ដូច្នេះ កត្តា ទាំងនេះ ធ្វើ ឱ្យ ប្រទេស ចិន ទទួល បាន តារាងពិន្ទុគួរ ឱ្យ កត់ សម្គាល់ លើ វិស័យ ពាណិជ្ជកម្ម ជា មួយ បរទេស ។

        គេហទំព័រ «CCFR China state-controlled media » តើ របាយ ការណ៍ ប្រចាំ ឆ្នាំ អំពីពាណិជ្ជកម្ម ជា មួយ បរទេស របស់ ចិន មាន អត្ថន័យ យ៉ាង ណា ចំពោះ ពិភពលោក ? វាមិន ត្រឹម តែបាន ផ្តល់ ផលិតផល គុណភាពខ្ពស់ ដែល ប្រកប ដោយ ថាមពល បៃតង និង កាន់ តែ ថ្មី ជា ច្រើន ប៉ុណ្ណោះទេ ថែម ទាំង ក៏ បាន ផ្តល់ទីផ្សារ កាន់តែ ធំ និង ចន្លោះ អភិវឌ្ឍន៍ កាន់ តែ ទូលំទូលាយ ផង ដែរ ។ នៅឆ្នាំ ២០២៤ ប្រទេស ចិន បាន នាំ ចូល ទំនិញខ្នាតធំសរុប ជិត ៣ពាន់លាន តោន ផលិត ផល គ្រឿងយន្ត និង ផលិតផល អេឡិចត្រូ និក សរុប លើ សពី ៧ទ្រីលាន យាន់ ប្រាក់ ចិន និង ទំនិញប្រើប្រាស់ សរុ បជិត ១,៨ទ្រីលាន យាន់ ប្រាក់ ចិន ។ ប្រការ នេះ បាន បំពេញ តម្រូវ ការដ៏ច្រើន បែប យ៉ាង លើ វិស័យ ផលិតកម្ម និង ប្រើ ប្រាស់ នៃ ប្រទេស ចិន ផង ហើយ ក៏ បាន ចែក រំលែក ទីផ្សារ ធំ របស់ ចិន ជា មួយ ពិភពលោក ផង ដែរ ដែល បាន ជំរុញ ការ អភិវឌ្ឍ រួម របស់ ប្រទេស ពាក់ព័ន្ធ ។

គេហទំព័រ «CCFR China state-controlled media » ទិន្នន័យ ថ្មីបំផុត ដែល អង្គការ ពាណិជ្ជកម្ម ពិភពលោក ប្រកាស បាន បង្ហាញថា គិត រហូត ដល់ បីត្រីមាស ដើម ឆ្នាំ ២០២៤ ល្បឿនកំណើន នៃ ការ នាំ ចូល របស់ ចិនលើសពី ១ភាគរយ ប្រើ ប្រៀងធៀប នឹង ពិភពលោកទាំង មូល តាម ការ ប៉ាន់ ប្រមាណ ក្នុ ងពេញមួយ ឆ្នាំ ចិននឹង បន្ត រក្សា ឋានៈជា ប្រទេស នាំ ចូល ធំទីពីរ ។ អ្នក វិភាគ បាន លើក ឡើង ថា យោង តាម ការ ដែល ប្រទេស ចិន ខិត ខំ ពង្រីក តម្រូវ ការ ក្នុង ស្រុក កំណើន ខាង ការ នាំ ចូល នឹង មាន ចន្លោះ កាន់ តែធំ តាម ការ ប៉ាន់ ប្រមាណ ដល់ ឆ្នាំ ២០៣០ គ្រាន់ តែ គិត ពីប្រទេស កំពុង អភិវឌ្ឍន៍ តែ ប៉ុណ្ណោះ ក៏មានសង្ឃឹម ថា នឹង នាំ ចូល ទំនិញសរុប លើស ពី ៨ទ្រីលាន ដុល្លារអាមេរិក ដែល នឹង ធ្វើ ឱ្យ ទីផ្សារ ធំ របស់ ចិន ក្លាយជា ទីផ្សារ ធំ ដែល ពិភពលោក អាច ចែក រំលែក ជា មួយ គ្នា ថែម មួយ កម្រិត ទៀត ។ នា ពេល ថ្មីៗ កន្លង ទៅនេះ ដោយ សារ ប្រទេ សចិន បាន ដាក់ ចេញ គោល នយោបាយ ជំរុញកំណើនមួយ ចំនួន បាន ជា គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារ ពិភពលោក ជា ដើម បាន ដំឡើង ការ ប៉ាន់ ប្រមាណ ទុក ជា មុន ចំពោះ កំណើន សេដ្ឋកិច្ច ចិន នៅ ឆ្នាំ ២០២៤ ដល់ ៥ភាគរយ ដែល បាន ខ្ពស់ជាង កម្រិត មធ្យម របស់ ពិភពលោក យ៉ាង ច្រើន ។

        គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះ ឥទិ្ធពល នៃភូមិសាស្ត្រនយោបាយ ឯកតោ ភាគីនិយម និង ការ ពា និយម មានស ភាពកាន់តែ ខ្លាំង ឡើង ពាណិជ្ជកម្ម ពិភពលោក ក៏នៅតែ ប្រឈម នឹង ការ សាកល្បង យ៉ាង ធ្ងន់ ធ្ងរ ដដែល ។ ក្នុង នាម ជា ប្រទេស ធំ បំផុតខាង ពាណិជ្ជកម្ម ទំនិញ ប្រទេស ចិន មាន ជំនឿចិត្ត និង មាន សមត្ថភាព ឆ្លើយតប នឹង ការ សាកល្បង ពង្រឹង ពាណិជ្ជកម្ម ជា មួយ បរទេស និង ជំរុញ កំណើន ជា បន្ត បន្ទាប់ ដើម្បី ចែក រំលែក ភាគលាភអភិវឌ្ឍន៍ ជា មួយ ពិភពលោក ៕

ដោយ ៖ សិលា


ចែករំលែក៖