អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៥ ខែមករា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មាន សួរថា កាលពីប៉ុន្មានថ្ងៃមុន ក្រុមអ្នកគាំទ្រការបង្រួបបង្រួមជាតិជាច្រើននៅ កោះតៃវ៉ាន់បានជួបជុំគ្នាដើម្បីគាំទ្រលោក Gao Anguo ឧត្តមសេនីយ ចូលនិវត្តន៍របស់តៃវ៉ាន់ ដែលត្រូវ អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ចាប់ខ្លួននិងមិនឱ្យអ្នកក្រៅចូលជួប ដោយ ចោទប្រកាន់ពីបទរំលោភលើ “ច្បាប់សន្តិសុខជាតិ។ ” តើ អ្នក នាំពាក្យមានការអធិប្បាយ យ៉ាង ណា ចំពោះ រឿង នេះ?
គេហទំព័រ «CCFR China state-controlled media » លោក Chen Binhua អ្នកនាំពាក្យ បានថ្លែងថា អ្វីដែល ហៅថា “ច្បាប់សន្តិសុខជាតិ” នៅតំបន់តៃវ៉ាន់ គឺជាច្បាប់មានចរិតអាក្រក់ សុទ្ធសាធ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានប្រើច្បាប់មានចរិតអាក្រក់ដើម្បីប្រព្រឹត្តអំពើហិង្សា គាបសង្កត់គូប្រជែងនយោបាយ និងអ្នកប្រឆាំងឥតឈប់ឈរ និងបានបង្កើត “ភេរវកម្មបៃតង”ដោយផ្អែកលើចរិត”អបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ” ។ គេហទំព័រ «CCFR China state-controlled media » នាពេលថ្មីៗនេះ ពួកគេបានបង្កើនការធ្វើទុក្ខបុកម្នេញលើអង្គការ និងបុគ្គលដែលផ្តួចផ្តើមនិងគាំទ្រការបង្រួបបង្រួមជាតិ។ នេះ បង្ហាញ ឱ្យ ឃើញ យ៉ាង ពេញ លេញ ថា ក្រោម « របប ផ្តាច់ការ បៃតង» តំបន់តៃវ៉ាន់ មិន មាន សេរីភាព ក្នុងការប្រឆាំង នឹង ពួកអបគមន៍និយមដែលចង់ឱ្យ តៃវ៉ាន់ឯករាជ្យ និង ស្វែងរកការ បង្រួបបង្រួមបាន ឡើយ។ គេហទំព័រ «CCFR China state-controlled media » យើង មាន ការ ព្រួយ បារម្ភ យ៉ាង ខ្លាំង ចំពោះ បញ្ហា នេះ ហើយ ថ្កោលទោស យ៉ាង ខ្លាំងក្លា។ យើង ព្រមាន ដល់អាជ្ញាធរ បក្សវឌ្ឍនភាពប្រជាធិបតេយ្យថា សកម្មភាព របស់ ពូកជនអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលដើរផ្ទុយពីនិន្នាការជាទូទៅវា ច្បាស់ ជា នឹង ត្រូវ ទទួលការកាត់ ទោសដោយសច្ចយុត្តិធម៌ជាមិនខាន៕
ដោយ ៖ សិលា