ភ្នំពេញ ៖ កសិករបានលើកឡើងថា ៖ ខ្ញុំក៏សំណូមពរបន្ថែមទៅកាន់អ្នកមានធនធាន ជួយទិញទិដ្ឋផលស្រូវពូជ OM ដែលកំពុងធ្លាក់ថ្លៃខ្លាំង ព្រោះជាពូជស្រូវវៀតណាម នាំចេញពឹងគេ យើងមិនអាចនាំចេញខ្លួនឯងបាន និងលក់ក្នុងស្រុកក៏មិនសូវមានទីផ្សារ ព្រោះប្រជាជនយើងមិនសូវហូបទេ ដូច្នេះមានតែ ស្នើ ដល់អ្នកមានធនធានជួយទិញកសិករ ដោះស្រាយបញ្ហាចំពោះមុខសិន ទិញស្រូវ កិនជាអង្ករចែកពុកម៉ែបងប្អូនដែលខ្វះខាត។
ហើយការដោះស្រាយបញ្ហាបន្ទាប់ ទៅអនាគត ខ្ញុំក៏ឃើញខាងបង ឃឹម ហ្វីណង់ – Khim Finan បានផុសថា ៖
ស្របពេលស្រូវអូអឹមរបស់ប្រទេសវៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ!
ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។
បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ!🌾🇰🇭💪
ព័ត៌មានបន្ថែមពី សហគមន៍កសិកម្មទំនើប សូមទាក់ទងទៅកាន់លេខទូរសព្ទ 1289 ទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជី៕
ដោយ ៖ សិលា
ដោយ ៖ សិលា