ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមនុស្ស ចំនួន៥នាក់ និងដកហូតកញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើម និងយកមកចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ។
ប្រភពដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានការសម្របសម្រួលលេីនីតិវិធីពីឯក ឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង កម្លាំងនគរបាលស្រុកឯកភ្នំបង្ក្រាបបានករណីប្រេី ប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណីក្នុងបទល្មើសជាក់ ស្តែង និងឃាត់ខ្លួនជន សង្ស័យបាន ចំនួន០៥នាក់ ប្រុស០៤នាក់។
-*វត្ថុតាងចាប់យកនិងធ្វើការដកបានរួមមាន៖
-កញ្ឆាស្រស់ចំនួន៥២០ដេីម
-កញ្ឆាស្ងួតចំនួន២៣,៥គីឡូ ទាំងសំបក
-កញ្ឆាក្រៀម ចំនួន០១ថង់(សម្រាប់ជក់)
-បំពង់ឫស្សីសម្រាប់ជក់កញ្ឆាចំនួន០៣
-កាបូបប្រាក់ចំនួន០២
-ទូរសព្ទ័ដៃចំនួន០២គ្រឿង។
តាមការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ច បានឱ្យដឹងថាកញ្ឆាដ៏ច្រេីនបែបនេះគឺ គាត់ដាំក្នុងគោលដៅ ធ្វេីអាជីវកម្ម(លក់)ទៅក្រៅមូលដ្ឋាន។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហេីយ៕
ដោយ៖ អរុណរះ