ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូលRedmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និងកូនពៅ Redmi Note 14។ ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែលកម្រិតខ្ពស់គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ Redmi Note 14 Series បានភ្ជាប់មកជាមួយការអាប់ដេតគ្រប់ជ្រុងជ្រោយ ដើម្បីនាំយកលក្ខណៈពិសេសកម្រិត Flagshipទៅកាន់អតិថិជនគ្រប់ៗរូបក្នុងតម្លៃប្រកួតប្រជែង។
ចាប់យកពេលវេលាដ៏មានន័យយ៉ាងលម្អិតជាមួយនឹងប្រព័ន្ធកាមេរ៉ា AI ដ៏មានឥទ្ធិពល
ដើម្បីបង្កើនបទពិសោធន៍នៃការថតរូប កាមេរ៉ាខាងមុខរបស់ Redmi Note 14 Series ត្រូវបានដំឡើងកម្រិតយ៉ាងតិច 20MP។ ជាពិសេសRedmi Note 14 Pro មានភាពលេចធ្លោជាមួយនឹងកាមេរ៉ាខាងមុខទំហំ32MP រចនាឡើងយ៉ាងម៉ត់ចត់ជាមួយនឹង 0.8x wide-angle zoom គ្រប់ស៊េរី។ កាមេរ៉ាខាងមុខ បង្កើននូវភាពងាយស្រួលជាងមុនក្នុងការថតរូប Selfie ជាក្រុមដោយចាប់យក និងរក្សាទុកពេលវេលាដ៏មានន័យសម្រាប់អ្នកគ្រប់គ្នា។
លើសពីនេះ Redmi Note 14 Series ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍នៃការថតរូបដ៏ល្អឥតខ្ចោះ ជាមួយនឹងដំណើរការដ៏ទំនើបនៃភាពវៃឆ្លាតសម្រាប់ការប្រើប្រាស់។ ដល់ទីបញ្ចប់នេះ មុខងារច្នៃប្រឌិតជាច្រើនដូចជា Dynamic shots ដែលអាចបង្កើតរូបភាពនីមួយៗឱ្យមានជីវិតជាមួយនឹងចលនាដ៏ស្រទន់ និងវីដេអូ Dual ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតក្នុងពេលដំណាលគ្នាពីកាមេរ៉ាខាងមុខ និងខាងក្រោយ ដើម្បីចាប់យកទិដ្ឋភាពជាច្រើន។
ការកែសម្រួលក៏ត្រូវបានផ្លាស់ប្តូរនៅលើម៉ូឌែល Pro ជាមួយនឹងមុខងារAI កម្រិតខ្ពស់ដូចជា AI Image Expansion ដែលពង្រីកផ្ទៃខាងក្រោយសម្រាប់ការថតរូបកាន់តែលេចធ្លោ និង AI Erase Pro ដែលជំនួយដល់ភាពងាយស្រួលក្នុងការលុបនូវវត្ថុដែលមិនចង់បានដោយមិនប្រើកម្មវិធីជំនួយ។ បន្ថែមពីលើ AI Erase ម៉ូឌែលមូលដ្ឋានក៏មានមុខងារ AI Sky ដើម្បីផ្លាស់ប្តូរផ្ទៃខាងក្រោយយ៉ាងងាយស្រួលផងដែរ។ ការរួមបញ្ចូលយ៉ាងរលូននៃឧបករណ៍ AI នេះជួយបង្កើនគុណភាពនៃរូបថត និងសម្រួលដំណើរការកែសម្រួលរូបភាពជាមួយនឹងលទ្ធផលដូចអ្នកអាជីព។
រឹងមាំ និងធន់ រចនាឡើងសម្រាប់ជីវិតប្រចាំថ្ងៃ
Redmi Note 14 Series ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការនៃជីវិតប្រចាំថ្ងៃ ជាមួយនឹងការធន់នឹងការធ្លាក់មិនឆ្កូត និងមិនជ្រាបទឹក។ ការចាប់ផ្តើមជាមួយនឹងរចនាសម្ព័ន្ធ All-Star Armor ដែលជាការបន្ថែមដ៏ល្អឯកដូចជាស៊ុមផ្សំពីសមាសធាតុអាលុយមីញ៉ូមគុណភាពខ្ពស់, energy-absorbing foam និង polymer buffering ដែលមានវត្តមាននៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G សម្រាប់ពង្រឹងភាពធន់នឹងការធ្លាក់។ ទន្ទឹមនឹងនេះអេក្រង់ Corning ® Gorilla ® Glass Victus ® 2 ផ្តល់ឲ្យម៉ូឌែល Pro នូវការការពារបន្ថែមសម្រាប់ការឆ្កូត។ ស៊េរីនេះត្រូវបានភ្ជាប់ជាមួយCorning ® Gorilla ® Glass 7i និង គម្របស្បែកបែប vegan
នៅលើ Redmi Note 14 Pro+ 5G សម្រាប់ការការពារគ្រប់ជ្រុងជ្រោយ។ សម្រាប់ស៊េរីផ្សេងទៀត Corning ® Gorilla ® Glass 5 ផ្តល់នូវការការពារដ៏រឹងមាំដល់អេក្រង់ ដែលរួមចំណែកដល់ការរចនាដ៏រឹងមាំ និងធន់នៅទូទាំងស៊េរីទាំងមូល។
លើសពីភាពធន់នឹងការធ្លាក់ និងឆ្កូត Redmi Note 14 Series ក៏ត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងអង្គធាតុរាវផងដែរ។ ជាមួយនឹងកម្រិត IP68 Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G ផ្តល់នូវការការពារពិសេសប្រឆាំងនឹងធូលី និងទឹក ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ – មិនថាមេឃភ្លៀងខ្លាំង ឬដំណើរផ្សងព្រេងដ៏លំបាកនោះទេ។ ទន្ទឹមនឹងនេះ Redmi Note 14 Pro មាននូវការពារប្រឆាំងនឹងធូលី និងការជ្រាបទឹកកម្រិត IP64 rating និងកម្រិត IP54សម្រាប់ Redmi Note 14 ។ ពិសេសជាងនេះទៅទៀត ត្រកូលRedmi Note 14 Series បាននាំយកមកនូវអេក្រង់ដ៏អស្ចារ្យ ដើម្បីធានាបាននូវការឆ្លើយតប និងភាពត្រឹមត្រូវនៃការប៉ះ ទោះបីជាស្ថិតនៅក្នុងស្ថានភាពសើម ឬប្រឡាក់នឹងប្រេងក៏ដោយ។ គួបផ្សំជាមួយនឹងមុខងារធន់មាំលំដាប់កំពូលទាំងអស់នេះ Redmi Note 14 Series ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកនូវការប៉ះពាល់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។
ថាមពលពេញមួយថ្ងៃជាមួយនឹងដំណើរការរលូនឥតខ្ចោះ
ទន្ទឹមនឹងនេះ Redmi Note 14 Pro 5G និងម៉ូឌែលផ្សេងទៀតមានបំពាក់នូវបន្ទះឈីប MediaTek Dimensity 7300-Ultra និង MediaTek Helio G100-Ultra ដែលផ្តល់នូវបទពិសោធន៍យ៉ាងរលូនសម្រាប់ការលេងហ្គេម ការឡាយស្ទ្រីម និងការប្តូរកម្មវិធីរហ័ស។ ភ្ជាប់ជាមួយថ្មធំចាប់ពី 5110mAh ដល់ 5500mAh ឧបករណ៍ទាំងនេះ អាចបំពេញតម្រូវរបស់អ្នកបាន ពេញមួយថ្ងៃដោយមិនមានការរំខាន មិនថាអ្នកកំពុងបញ្ចប់គម្រោងការងារ ឬកម្សាន្តជាមួយកម្មវិធីដែលអ្នកចូលចិត្តនោះទេ។
លើសពីភាពខ្លាំងនៃសមត្ថភាពថ្ម ម៉ូឌែលទាំងអស់មានលក្ខណៈពិសេសដែលប្រើបានយូរដែលត្រូវបានរចនាឡើងសម្រាប់ភាពប្រើប្រាស់រយៈពេលវែង ដោយរក្សាបានរហូតដល់ 80% នៃសមត្ថភាពរបស់ទូរស័ព្ទ បន្ទាប់ពីសាកបាន 1,600 ដង។ ដើម្បីបង្កើនអាយុកាលថ្មកាន់តែយូរ បច្ចេកវិទ្យាសាកថ្មឆ្លាតវៃ Smart Charging និង big-data-based aging prediction ដំណើរការជាមួយគ្នា ធ្វើឱ្យដំណើរការសាកថ្មកាន់តែប្រសើរ និងរក្សាសុខភាពថ្មយ៉ាងសកម្មសម្រាប់ដំណើរការជាប់លាប់។ លើសពីនេះ ម៉ូឌែល Pro ទាំងអស់រួមបញ្ចូលមុខងារបើករហ័សដែលផ្តល់នូវភាពងាយស្រួលនៃការបើកថាមពលក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីបន្ទាប់ពីអស់ថ្ម។
Google Gemini បានបំពាក់គ្រប់ស៊េរី ដើម្បីបង្កើតដំណើរការទៅកាន់កម្រិតមួយដ៏ងាយស្រួល ដោយបង្កើនបទពិសោធន៍ជាមួយនឹងសកម្មភាពរបស់អ្នក។ លើសពីនេះ Circle to Search ដែលមានលក្ខណៈពិសេសនៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកព័ត៌មានជុំវិញពួកគេកាន់តែលឿន ធ្វើឱ្យកិច្ចការប្រចាំថ្ងៃកាន់តែងាយស្រួល និងលឿនជាងមុន។
នៅក្នុងពិភពលោក ការបន្តភ្ជាប់ទំនាក់ទំនងគឺមានសារៈសំខាន់ជាងពេលណាទាំងអស់ Redmi Note 14 Series ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យមានតុល្យភាពរវាងដំណើរការ និងប្រសិទ្ធភាព ដោយផ្តល់ជូននូវការប្រើប្រាស់ពេញមួយថ្ងៃជាមួយនឹងភាពងាយស្រួលនៃការសាកថ្មលឿននៅពេលចាំបាច់បំផុត។
ទស្សនីយ៍ភាពដ៏អស្ចារ្យជាមួយនឹងអេក្រង់ការពារភ្នែកកម្រិតខ្ពស់
ជាមួយនឹងអេក្រង់ការពារភ្នែក 120Hz ដ៏រស់រវើក Redmi Note 14 Series ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈការផ្លាស់ប្តូរយ៉ាងរលូន ដែលនាំមកនូវខ្លឹមសារនៃជីវិត មិនថាការរមើលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការមើលវីដេអូ ឬការលេងហ្គេមនោះទេ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G បង្កើនបទពិសោធន៍បន្ថែមទៀត ដោយផ្តល់នូវគុណភាពបង្ហាញច្បាស់ 1.5K ដែលធ្វើឲ្យរាល់ព័ត៌មានលម្អិតកាន់លេចធ្លោ។
ជាលទ្ធផលនៃបច្ចេកវិទ្យាការពារភ្នែក ប្រើប្រាស់យូរកាន់តែមានផាសុកភាព។ អេក្រង់កាត់បន្ថយការប៉ះពាល់ពន្លឺពណ៌ខៀវជាមួយនឹងTÜV Rheinland Low Blue Light (Hardware Solution), Flicker Free, និង Circadian Friendly certifications នៅគ្រប់ឧបករណ៍ទាំងអស់។ ដូច្នេះបទពិសោធន៍រីករាយជាងមុនក្នុងអំឡុងពេលធ្វើការ ឬការឡាយស្ទ្រីមនៅពេលយប់។ បទពិសោធន៍នេះកាន់តែអស្ចារ្យសម្រាប់ការធ្វើដំណើរទៅខាងក្រៅ ជាមួយនឹងការបង្ហាញនៅលើRedmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G មានកម្រិតពន្លឺខ្ពស់បំផុត 3000 nits ខ្ពស់ជាងជំនាន់មុន នេះអនុញ្ញាតឱ្យទស្សនីយ៍ភាពរបស់អ្នកនៅតែច្បាស់ ទោះបីជានៅក្រោមពន្លឺខ្លាំង ក៏ដោយ និងផ្តល់នូវបទពិសោធន៍នៃការមើលដ៏រស់រវើក និងអស្ចារ្យ មិនថាពេលយប់ ឬពេលថ្ងៃនោះទេ។
ជាមួយនឹង Redmi Note 14 Series ក្រុមហ៊ុន Xiaomi ផ្តល់នូវការបញ្ចូលគ្នាដ៏គួរឱ្យកត់សម្គាល់នៃដំណើរការដ៏មានអានុភាព ការថតរូបដ៏អស្ចារ្យ និងភាពធន់ដ៏រឹងមាំ ដែលទាំងអស់នេះត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការនៃជីវិតសម័យទំនើប។ ពីប្រព័ន្ធកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់ជាមួយនឹងឧបករណ៍ AI កម្រិតកំពូល រហូតដល់ការរចនាធន់នឹងធូលី និងធន់នឹងទឹក ដំណើរការដ៏មានអានុភាព និងថាមពលថ្មប្រើប្រាស់បានយូរ Redmi Note 14 Series កំណត់ស្តង់ដារថ្មីមួយ ដោយនាំយកមុខងារពិសេសទៅកាន់អតិថិជនកាន់តែទូលំទូលាយដែលផ្តល់នូវគុណតម្លៃដ៏ពិសេសក្នុងគ្រប់ទិដ្ឋភាព។
អំពីតម្លៃ និងការដាក់លក់
Redmi Note 14 Pro+ 5G មានពណ៌ Midnight Black, Lavender Purple, និង Frost Blue តម្លៃលក់រាយ 429 ដុល្លារតែប៉ុណ្ណោះ។
Redmi Note 14 Pro 5G មានបីពណ៌គឺ Midnight Black, Lavender Purple, និង Coral Green⁷ ជាមួយនឹងជម្រើសទំហំផ្ទុកចំនួនបី តម្លៃលក់រាយតម្លៃលក់រាយចាប់ពី 299 ដុល្លារ តែប៉ុណ្ណោះ។
Redmi Note 14 Pro មានពណ៌ Midnight Black, Aurora Purple, និង Ocean Blue⁷ តម្លៃលក់រាយចាប់ពី 239 ដុល្លារ តែប៉ុណ្ណោះ។
Redmi Note 14 មានពណ៌ Midnight Black, Mist Purple, Ocean Blue, និង Lime Green⁷ ជាមួយនឹងជម្រើសទំហំផ្ទុកចំនួនពីរតម្លៃលក់រាយដែលបានណែនាំចាប់ផ្តើមពី 169 ដុល្លារតែប៉ុណ្ណោះ។
រូបភាពផលិតផលមាន នៅទីនេះ ។
¹ លក្ខណៈពិសេសនឹងមានតាមរយៈ OTA ដោយចាប់ផ្តើមពីថ្ងៃទី 31 ខែមករា ឆ្នាំ 2025
² មុខងារ AI អាចប្រែប្រួលអាស្រ័យលើម៉ូឌែល និងតំបន់ សូមពិនិត្យមើលគេហទំព័រក្នុងស្រុករបស់អ្នកសម្រាប់ព័ត៌មានបន្ថែម
³ ទិន្នន័យដែលបានសាកល្បងនៅក្នុង Xiaomi Internal Labs និងលទ្ធផលជាក់ស្តែងអាចប្រែប្រួលទៅតាមការប្រើប្រាស់
⁴ ឧបករណ៍នេះត្រូវបានបញ្ជាក់ឱ្យមានភាពធន់នឹងទឹក និងធូលីទាំងស្រុងនៅក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដែលមិនទាក់ទងទៅនឹងលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ការធានាមិនគ្របដណ្តប់ការខូចខាតនូវអង្គធាតុរាវដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌសាកល្បងទេ។ ការការពារអាចមានការប្រែប្រួលដោយសារតែការប៉ះពាល់ពីប្រើប្រាស់ និងការខូចខាតរាងកាយ និង/ឬ ត្រូវការការរុះរើសម្រាប់ការជួសជុល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi Cambodia
⁵ ឧបករណ៍នេះត្រូវបានធ្វើតេស្ត និងបញ្ជាក់ឱ្យមានភាពធន់នឹងការជ្រាបទឹកនៅក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដែលមិនទាក់ទងទៅនឹងលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ការធានាមិនគ្របដណ្តប់ការខូចខាតអង្គធាតុរាវដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌសាកល្បងទេ។ អាចមានការប្រែប្រួលដោយសារតែការប៉ះពាល់ពីប្រើប្រាស់ និងការខូចខាតរាងកាយ និង/ឬ ត្រូវការការរុះរើសម្រាប់ការជួសជុល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi Cambodia។
⁶ តម្លៃក្នុង mAh សំដៅលើតម្លៃធម្មតានៃសមត្ថភាពថ្ម
⁷ ពណ៌ និងសម្ភារៈអាចប្រែប្រួលរវាងទីផ្សារ
⁸ ទំហំផ្ទុក និង RAM ដែលអាចប្រើបានគឺតិចជាងអង្គចងចាំសរុប ដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុននៅលើឧបករណ៍
⁹ តម្លៃសម្រាប់ទីផ្សារផ្សេងៗគ្នាអាចប្រែប្រួលដោយសារកត្តា VAT ពន្ធនិងកត្តាផ្សេងៗទៀត
¹⁰ ការវាស់វែងជាក់ស្តែងរវាងផលិតផលនីមួយៗអាចប្រែប្រួល រាល់ការបញ្ជាក់គឺអាស្រ័យទៅលើផលិតផលពិត
¹¹ ការប្រើប្រាស់ eSIM ទាមទារគម្រោងសេវាឥតខ្សែ គម្រោងសេវាកម្មនេះអាចស្ថិតនៅក្រោមការរឹតបន្តឹងជាក់លាក់នៃការប្រើប្រាស់លើការផ្លាស់ប្តូរអ្នកផ្តល់សេវា និង Roaming (សូម្បីតែបន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យា) ភាពអាចរកបានរបស់ eSIM អាចប្រែប្រួលអាស្រ័យលើប្រទេស/តំបន់ និងក្រុមហ៊ុនផ្តល់សេវាទូរសព្ទ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងក្រុមហ៊ុនផ្តល់សេវារបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
¹² ការគាំទ្រជាក់ស្តែង និងភាពទំហំនៃអង្គចងចាំអាចប្រែប្រួលរវាងក្រុមហ៊ុនផលិត
¹³ ភាពអាចរកបាននៃអាដាប់ទ័រថាមពលក្នុងប្រអប់អាចប្រែប្រួលតាមតំបន់ សូមណែនាំឱ្យប្រើអាដាប់ទ័រថាមពល 45W ដែលគាំទ្រការសាកPD ឬអាដាប់ទ័រថាមពលផ្លូវការរបស់ Xiaomi ដែលមានថាមពល67W ឬខ្ពស់ជាងនេះ
¹⁴ ភាពអាចរកបាននៃ band ជាក់លាក់អាចប្រែប្រួលរវាងទីផ្សារ សូមពិនិត្យមើលគេហទំព័រក្នុងស្រុកសម្រាប់ព័ត៌មានបន្ថែម
¹⁵ ការគាំទ្រ NFC អាចប្រែប្រួលតាមតំបន់
¹⁶ ការវាស់វែងផលិតផលជាក់ស្តែងប្រែប្រួលតាមតំបន់ និងគំរូ។ ភាពខុសគ្នាក៏អាចកើតឡើងរវាងផលិតផលនីមួយៗផងដែរ។ រាល់ការបញ្ជាក់គឺអាស្រ័យទៅលើផលិតផលពិត។
អំពី សាជីវកម្ម Xiaomi
សាជីវកម្ម Xiaomi ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ 2010 ហើយបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនហុងកុងនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ Xiaomi គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកប្រើប្រាស់ និងឆ្លាតវៃដែលមានស្មាតហ្វូន និង hardware ឆ្លាតវៃដែលភ្ជាប់ដោយវេទិកា IoT ជាស្នូល។
ដោយចាប់យកទស្សនៈរបស់យើងអំពី “បង្កើតមិត្តជាមួយអ្នកប្រើប្រាស់ និងក្លាយជាក្រុមហ៊ុនដ៏ត្រជាក់បំផុតនៅក្នុងចិត្តអ្នកប្រើប្រាស់” Xiaomi បន្តបន្តការបង្កើតអ្វីដែលថ្មីជាមួយនឹងបទពិសោធន៍អ្នកប្រើប្រាស់ដែលមានគុណភាពខ្ពស់ និងប្រសិទ្ធភាពប្រតិបត្តិការនានា។ ក្រុមហ៊ុនបង្កើតផលិតផលដ៏អស្ចារ្យដោយឥតឈប់ឈរជាមួយនឹងតម្លៃដ៏សមរម្យដើម្បីអនុញ្ញាតឱ្យអ្នក
គ្រប់គ្នានៅក្នុងពិភពលោករីករាយនឹងជីវិតកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាដ៏ច្នៃប្រឌិត។
Xiaomi គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេមួយរបស់ពិភពលោកជាមួយនឹងការនាំចេញស្មាតហ្វូនទូទាំងពិភពលោករបស់ខ្លួនបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម MAU កំពូលទាំងបី និងជាសកល (រួមទាំងស្មាតហ្វូន និងថេប្លេត) ឈានដល់ 641.2 លានក្នុងខែធ្នូ ឆ្នាំ 2023។ ក្រុមហ៊ុនក៏បានបង្កើតវេទិកា AIoT (AI+IoT) ដែលជាអ្នកប្រើប្រាស់ឈានមុខគេរបស់ពិភពលោកជាមួយនឹងឧបករណ៍ឆ្លាតវៃចំនួន 739.7 លានគ្រឿងដែលភ្ជាប់ទៅវេទិការបស់ខ្លួន (មិនរាប់បញ្ចូលស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថេប្លេត) គិតត្រឹមខែធ្នូ ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2023។ នៅខែតុលា ឆ្នាំ 2023 ក្រុមហ៊ុន Xiaomi បានពង្រឹងនូវយុទ្ធសាស្រ្តរបស់ខ្លួនទៅប្រព័ន្ធអេកូឆ្លាតវៃ “Human × Car × Home” រួមបញ្ចូលគ្នាយ៉ាងរលូននូវ
ឧបករណ៍ផ្ទាល់ខ្លួន ផលិតផលក្នុងផ្ទះឆ្លាតវៃ និងរថយន្ត។ Xiaomi តែងតែផ្តោតសំខាន់លើអ្នកប្រើប្រាស់ ហើយប្តេជ្ញាផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយ និងប្រសើរជាងមុន។ ផលិតផល Xiaomi មានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង 100 ជុំវិញពិភពលោក។
នៅក្នុងខែសីហា ឆ្នាំ 2024 Xiaomi ត្រូវបានបញ្ចូលក្នុងបញ្ជី Fortune Global 500 ចំនួន 5 ឆ្នាំជាប់ៗគ្នា ដោយជាប់ចំណាត់ថ្នាក់លេខ 360។
Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index, Hang Seng TECH Index និង Hang Seng China 50 Index។