ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​តាកែវ​ ដឹកនាំកម្លាំងចម្រុះចុះកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន ៧ទីតាំងនៅស្រុកគិរីវង់

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន ៧ទីតាំងនៅស្រុកគិរីវង់។ 

ក្នុងប្រតិបត្តិការនោះ​ ដោយ​មានការចូលរួមពី​កម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ បានឡើងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់បានចំនួន ៧ទីតាំង កាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង ៦អាងទឹក នៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ៕

ដោយ​៖ តារា​


ចែករំលែក៖