ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករហេង ពន្លឺ, ឈុន បញ្ញា, រិទ្ធ ប្រាក់ប៊ិន និង ម៉ន វ៉ាន្នី ប្រជែងយកកៅអីវគ្គ៨នាក់ចុងក្រោយ

ចែករំលែក៖

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះមានកីឡាករប្រដាល់៤នាក់បន្ថែមទៀតហើយត្រូវ ឡើងប្រកួតដណ្តើមកៅអីដំណាក់កាលទី៣វគ្គ៨នាក់ឆ្ពោះទៅប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមយកពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៥៤គីឡូក្រាម នៅលើសង្វៀន TIFFY Arena នាល្ងាច ថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ក្នុងវគ្គប្រកួតជម្រុះដំណាក់កាលទី២នេះមានកីឡាករ៤នាក់បន្ទាប់ពីពួកគេបានឆ្លងផុតការប្រកួតជម្រុះដំណាក់កាលទី១ គឺ កីឡាករ ហេង ពន្លឺ មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបងត្រូវជួបប្រកួតជាមួយកីឡាករឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ។ ចំណែកកីឡាករ ប្រាក់ ប៊ិន មកពីក្លិបកង ពលតូចលេខ៧០ត្រូវជួបជាមួយកីឡាករ ម៉ន វ៉ាន្នី មកពីក្លិបការិយាល័យទី៥នៃកងទ័ពជើងគោក ។

ចំពោះការប្រកួតរវាង ហេង ពន្លឺ នឹង ឈុន បញ្ញា ត្រូវបានគេមើលឃើញថា ហេង ពន្លឺ ប្រហែលជាមិនអាចឈ្នះ ឈុន បញ្ញា បាននោះទេ។ ដោយសារតែ ឈុន បញ្ញា មានប្រៀបយកឈ្នះលើពន្លឺដូចជាកម្លាំងកាយសម្បទា និងស្នៀតប្រដាល់។ ទោះបីយ៉ាងណាកីឡាករ ហេង ពន្លឺ បាន វាយឈ្នះកីឡាករខុន ឌីណា មកពីក្លិបកុមារទេពមានប្ញទ្ធិដោយពិន្ទុកាលពីដំណាក់កាលទី១ រីឯ ឈុន បញ្ញា បានវាយឈ្នះកីឡាករ ចៅ រស់ មកពីក្លិបសុភានូមានជ័យដោយ ពិន្ទុដូច្នគ្នា។ ដូច្នេះគេរង់ចាំមើលថា តើ ហេងពន្លឺឬក៏ឈុន បញ្ញា ជាអ្នកឈ្នះកៅ អីវគ្គ៨នាក់នោះ? ចំពោះការប្រកួតរវាង កីឡាកររិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០នឹងកីឡាករម៉ន វ៉ាន្នី មកពីក្លិបការិយាល័យទី៥នៃកងទ័ពជើងគោកពួកគេក៏មិនធ្លាប់ជួបគ្នាដែរពីមុនមក ។ ប៉ុន្តែទោះ បីយ៉ាងណា រិទ្ធ ប្រាក់ប៊ិនមានកលល្បិច និងបទពិសោធន៍លើសង្វៀនច្រើនជាង ម៉ន វ៉ាន្នី។ ប៉ុន្តែ ប្រាក់ ប៊ិន ក៏មិនអាចធ្វេស ប្រហែសឬមើលស្រាល ម៉ន វ៉ាន្នី បានដែរ ព្រោះ ម៉ន វ៉ាន្នីនេះ គេក៏វាយខ្លាំង និងល្អដែរ និយាយរួមពីរនាក់នេះគឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណាក៏ដោយការប្រកួត រវាងអ្នកប្រដាល់ទាំងពីរខាងលើត្រូវមានម្នាក់ឡើងទៅវគ្គ៨នាក់ចុងក្រោយ ។

គួរបញ្ជាក់ថា កីឡាករ រិទ្ធ ប្រាក់ប៊ិន វាយឈ្នះ កីឡាករសេក មេសា មកពីក្លិប អង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ រីឯ កីឡាករម៉ន វ៉ាន្នី ក៏បានវាយឈ្នះ រៀវ ចំណាប់ មកពីសមាគមកីឡាក្រសួងការពារជាតិ ដោយពិន្ទុផងដែរ ។ ហេតុនេះគេរង់ចាំ មើលតើ រិទ្ធ ប្រាក់ប៊ិនឬក៏ ម៉ន វ៉ាន្នី ដែល ត្រូវដើរចេញពីកម្មវិធីប្រកួតនេះ?

ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៥៤គីឡូក្រាមនេះមានអ្នកប្រដាល់ចំនួន ៣២នាក់ចូលរួមហើយចែកចេញជា៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺ ដំណាក់កាលទី១ជាការប្រកួតជម្រុះក្នុង ចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់កាលទី២ក្នុងចំណោម១៦នាក់ នេះ គឺត្រូវប្រកួតបន្តដើម្បីចម្រាញ់យកតែអ្នកឈ្នះ៨នាក់ដើម្បីឡើងទៅប្រកួតនៅ ដំណាក់កាលទី៣ម្តងទៀត៕ សារីម

 

photo_2016-09-01_10-55-39
សូមអានបន្ត ៖ មានវីធីដាក់អន្ទាក់ទន្សាយងាយៗ!! (មានវីដែអូ)


ចែករំលែក៖