ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសខ្មែរឥស្លាមម្នាក់ជាបណ្ដោះអាសន្ន បន្ទាប់ពីសមត្តកិច្ចនគរបាលឃាត់ចាប់បុរសរូបនេះ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បាតិសារធារណៈនិងធ្លាប់ធ្វើការអបរំច្រើនដងនាពេលកន្លងមក ។
គួររំលឹកថា បុរសខ្មែរឥស្លាមត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នខាងលើ ត្រូវបានសមត្តកិច្ចនគរបាលក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរលាប ធ្វើការឃាត់ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅភូមិ-សង្កាត់រលា ក្រុង-ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលប្រាប់ថាបុរសសង្ស័យខ្មែរឥស្លាមត្រូវបានឃាត់ចាប់ខ្លួនឈ្មោះ ម៉ាន ម៉ាត់ អាយុ ២៥ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ(កន្លែងចាប់ខ្លួន)។
សមត្ថកិច្ចបន្តថាការឃាត់ចាប់ខ្លួនបុរសសង្ស័យរូបនេះ ក្រោយពីទទួលបានពាក្យបណ្ដឹងតាមទូរស័ព្ទពីអ្នកភូមិថា រូបគេបានសុីផឹកស្រវឹងជោគជាំបានស្រែកឡូឡាជេប្រមាថអ្នកភូមិផងរបងជាមួយ ហើយបានវាយកម្ទេចបំផ្លិចបំផ្លាញទ្រព្យសម្បាតិសារធារណៈ (កញ្ចក់សម្ភារព្រះវិហារឥស្លាម)។
ប្រភពពីសមត្ថកិច្ចដដែលបន្តទៀតថា បុរសខ្មែរឥស្លាមរូបនេះ សម្បូររឿងអាស្រូវច្រើន សមត្ថកិច្ចធ្លាប់ចាប់យកមកអប់រំច្រើនលើកច្រើនសារមកហើយ មិនរាងចាលនោះទេ ៕ ប៉ឹម ពិន
សូមអានបន្ត ៖ មានវីធីដាក់អន្ទាក់សត្វឆ្មាព្រៃងាយៗ (មានវីដេអូ)