ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសរុស្ស៊ីនឹងបាញ់មីស៊ីល S-400 និង S-300 នៅក្នុងការធ្វើសមយុទ្ធទ្រង់ទ្រាយធំ

ចែករំលែក៖

ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 , S-300 និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Pantsshir–C នឹងត្រូវបាញ់នៅក្នុងការធ្វើ សមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ Astrakhan ដែលមានឈ្មោះថា Kavkaz 2016។

យន្តហោះចម្បាំងវាយលុក Su 27 ដែល មានវត្តមាននៅក្នុងអាកាសយានដ្ឋានក៏បាន ត្រៀមលក្ខណៈធ្វើសមយុទ្ធក្នុងរយៈពេល២នាទីក្នុងការរុករកនិងកំណត់គោលដៅនៅលើដែនអាកាសក៏ដូចជាបញ្ចៀសការឆ្លងចូលព្រំដែនប្រទេសជិតខាង។

ស្ថានីយរ៉ាដាកំណត់គោលដៅ Nebo ,Kasta, Desna,Gamma , oborona ដែលមានតួនាទីផ្សេងគ្នាក៏បានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនេះដែរ។ ប្រព័ន្ធទាំង នោះនឹងត្រូវគ្រប់គ្រងនៅតំបន់មានស៊ីតណ្ហភាព០អង្សា និងនៅកម្ពស់រហូតដល់ រាប់សិបគីឡូម៉ែត្រ និងចម្ងាយរាប់ពាន់គីឡូ ម៉ែត្រ។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត Kavkaz -2016 បានចាប់ផ្តើមនៅថ្ងៃទី៥ ខែកញ្ញា ដោយមានកម្លាំងទាហាន១២.៥០០នាក់ចូលរួម។ សមយុទ្ធខាងលើអូសបន្លាយ រហូតដល់ថ្ងៃទី១០ ខែកញ្ញា។
កន្លងមកក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានប្រទេសនេះបាន ចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅ តំបន់គ្រីមៀ និងសមុទ្រខ្មៅ។

តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីមានកម្លាំងទាហាន១២.៥០០ នាក់ចូលរួមធ្វើសមយុទ្ធខាងលើ និងមាន អាវុធទំនើបៗជាច្រើនទៀតក្នុងនោះមាននាវាចម្បាំងប្រចាំនៅតំបន់ភាគខាងត្បូង រុស្ស៊ីនិងគ្រីមៀ។

ការធ្វើសមយុទ្ធអូសបន្លាយ៦ថ្ងៃដែលមានឈ្មោះថា Kavkaz 2016 ដើម្បីត្រួត ពិនិត្យសមត្ថភាពត្រៀមធ្វើសង្គ្រាម និងមាន ការសហការកម្លាំងទាហានទាំងអស់។ កាល ពីខែមុនរុស្ស៊ីបានធ្វើសមយុទ្ធជាទ្រង់ទ្រាយ ធំនៅជាប់ព្រំដែនអ៊ុយក្រែន និងបណ្តា ប្រទេសនៅតំបន់បាល់ទិកប៉ុន្តែពេលនេះបានធ្វើសមយុទ្ធនៅក្នុងតំបន់គ្រីមៀតែ ម្តង។

រយៈពេលកន្លងមករុស្ស៊ីបានបង្កើន កម្លាំងយោធានៅតំបន់គ្រីមៀ និងដាក់ សព្វាវុធទំនើបៗនៅទីនោះខ្លាចអ៊ុយក្រែនវាយប្រហារដណ្តើមគ្រប់គ្រងវិញ។ អាវុធ ដែលរុស្ស៊ីបានបញ្ជូនទៅមាន S-400 ជាមី ស៊ីលទំនើបបំផុតលើពិភពលោក។

សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយពេលដែលអ៊ុយក្រែនបានចេញ បញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និង មន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតរបស់រុស្ស៊ីពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន៕ ម៉ែវ សាធី

_1fe8f182-a4f2-11e5-a915-4cd4d91edd66


ចែករំលែក៖