ភ្នំពេញ ៖ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពង់លើការអភិវឌ្ឍប្រទេស ឈានដល់សម្តេចសម្រេច ៖
-ត្រូវបានដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។
-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងឲ្យដឹងថា «បងប្អូនដែលព្រួយបារម្ភថា យើងបាត់ព្រំដែន សូមបងប្អូនជឿទុកចិត្តចុះថា ក្នុងរយៈពេល២៥ឆ្នាំនេះ សមិទ្ធផលលើដីជាក់ស្ដែង មិនមែនបានន័យថា យើងត្រៀមឲ្យបន្ទាយគេនោះទេ តែផ្ទុយទៅវិញយើងបានការពារបន្ទាយរបស់យើងឲ្យកាន់តែរឹងមាំ បង្កើតទ័ពនៅទីនេះ ដើម្បីត្រៀការពារ និងកសាងបន្ទាយរយៈពេលវែង។ ដូច្នេះ៤ខេត្តរបស់យើងគឺបង្កើតទំនាក់ទំនង បង្កើននូវសេដ្ឋកិច្ច សម្រាប់ភ្ជាប់នូវសេដ្ឋកិច្ចក្នុង ប្រទេសកម្ពុជា ប៉ុន្ដែយើងសហការជាមួយ បណ្ដាប្រទេសជិតខាង មិនមែនបានន័យថា យើងនឹងត្រូវនៅក្រោមអ្នកណាគេ ឬកាត់កន្លែងនេះ ឬកន្លែងនោះឲ្យអ្នកណានោះឡើយ»។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ដូច្នេះសូមបងប្អូនជឿទុកចិត្តចុះ បើបងប្អូនមិនជឿនោះទេ សូមឲ្យទៅជួបប្រជាពលរដ្ឋនៅទីនោះ និងសួរដល់ពលរដ្ឋរស់នៅខេត្តទាំង៤ដោយផ្ទាល់ថា មុនពេលមិនទាន់ធ្វើផ្លូវព្រំដែនតើលំបាកយ៉ាងណា បន្ទាប់ពីធ្វើផ្លូវរួចតើយើងមានភាពងាយស្រួល បែបណា?។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា «ចំពោះបងប្អូនដែលព្រួយបារម្ភថា កម្ពុជានឹងធ្វើឲ្យបាត់ខេត្តទាំង៤នៅថ្ងៃអនាគត សូមកុំជឿលើការឃោសនា សូមទុកចិត្តរាជរដ្ឋាភិបាល និងរួមគ្នាដើម្បីជួយជំរុញកសាងខេត្តយើងទាំងអស់ នៅភូមិភាគឦសាន្ដឲ្យកាន់តែរឹងមាំបន្ដទៀត សូមគាំទ្រ»៕
ដោយ ៖ សិលា