ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិនតាំងរូបសំណាកតេជោដំឌិន នៅរង្វង់មូលស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរខេត្តប៉ៃលិនបានរៀបចំពិធីសាសនាមួយ ដោយបានយករូបសំណាកតេជោដំឌិន ទៅដាក់តាំងនៅរង្វង់មូលស្រុកសាលាក្រៅ ។ ពិធីនេះមានការចូលរួមជាអធិបតីពីសំណាក់លោក កើត សុធា អភិបាលខេត្ត លោកឡេង ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត រួមទាំងគណៈបញ្ជាការឯកភាពស្រុកសាលាក្រៅ ។

ក្នុងពិធីនេះ ក៏មានការលេងភ្លេងដើម្បីដង្ហែរូបសំណាកតេជោដំឌិន ដើម្បីយកទៅដាក់តាំងនៅរង្វង់មូលក្នុងស្រុកសាលាក្រៅនោះផងដែរ ។

ប្រជាពលរដ្ឋខេត្តប៉ៃលិន ជាពិសេសនៅស្រុកសាលាក្រៅ បានសម្តែងនូវការអបអរសាទរ និងពេញចិត្តចំពោះអ្វីដែលអាជ្ញាធរខេត្តបានរៀបចំកសាងឡើងនៅពេលនេះ ។ វាមិនត្រឹមតែជួយធ្វើឲ្យខេត្តមានសោភណ្ឌភាពប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញអំពីការរីកចម្រើននៅក្នុងមូលដ្ឋាននេះផងដែរ ៕ ហេង សូរិយា

 

5 4 3 2 1


ចែករំលែក៖