ខេត្តកំពង់ចាម, ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ។ ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ រួមគ្នាអបអរសាទរនៅសមិទ្ធផលថ្មីផ្លូវ៧១សេជាចំណងដៃសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកជញ្ជូននិងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ។ ផ្លូវនេះក៏ជានិមិត្តរូបនៃការភ្ជាប់និស្ស័យរវាងគ្រួសាររបស់សម្ដេច។
-សម្ដេចធិបតី ថ្លែងថា ណរគុណដល់ រដ្ឋាភិបាលនិងប្រជាជនចិន ។ ចិនជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជាដែលបានជួយកសាងសមិទ្ធផលជាច្រើននៅកម្ពុជាដែលមានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ។ឆ្នាំនេះគម្រប់ខួបលើកទី ៥៧ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។
-សម្ដេចធិបតី ថ្លែងថា ផ្ដល់អនុសាសន៍ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនដាក់អំពូលបំភ្លឺតាមផ្លូវនិងផ្លាកសារាចរណ៍។ សម្ដេចសូមអំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ។
-សម្ដេចធិបតី ថ្លែងថា ប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរដោយមានផ្លូវខ្វះខ្វែងខណៈកាលពីមុនប្រជាពលរដ្ឋធ្វើដំណើរត្រូវឆ្លងកាត់តាមស្ពានមានការលំបាកត្រូវចំណាយពេលវេលាច្រើន ។ការរីកចម្រើននិងឯករាជ្យភាពរបស់ប្រជាជនកាន់តែរីកចម្រើន។
-សម្ដេចធិបតី ថ្លែងថា ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យមានលក្ខណៈធំដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងជាការទាក់ទាញភ្ញៀវទេសចរណ៍កំណើនចំណូលសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។
-សម្ដេចធិបតី ថ្លែងអណរគុណដល់ រដ្ឋាភិបាលនិងប្រជាជនចិន ។ចិនជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជាដែលបានជួយកសាងសមិទ្ធផលជាច្រើននៅកម្ពុជាដែលមានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ។ឆ្នាំនេះគម្រប់ខួបលើកទី ៥៧ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។
-សម្ដេចធិបតី ប្រកាសឱ្យដាក់ភ្លើងសញ្ញាចរាចរណ៍ និងភ្លើងបំភ្លឺផ្លូវប្រើថាមពលព្រះអាទិត្យ នៅលើផ្លូវជាតិ៧១C ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរចារណ៍។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលជាង១៧ ខែនេះរបស់រាជរដ្ឋាភិបាលអណត្តិទី៧ទំនាក់ទំនងរវាងកម្ពុជាចិនកាន់តែល្អប្រសើរ។
-សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ការដាក់ឈ្មោះរបស់ប្រធានាធិបតីចិន នៅលើផ្លូវគឺគឺជាការថ្លែងអំណរគុណដល់សប្បុរសជនជាការធម្មតា។ ការវិនិយោគរបស់ភាគីចិននៅកម្ពុជាក៏ឈរនៅលើលំដាប់ទីមួយ ហើយទំនាក់ទំនងរវាងប្រទេសចិនក៏មិនមានការប្រែប្រួលនោះដែរក្នុងរយៈពេល 67 ឆ្នាំកន្លងមកនេះ។
-សម្ដេចធិបតី បានថ្លែងបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជាចិននិងបន្តដំណើរទៅមុខជានិច្ចកាន់តែរឹងមាំនិងបន្តទៅមុខទៀត។
-សម្ដេចធិបតី ថ្លែងផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះមិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ។ ព្រោះប្រជាពលរដ្ឋបានយល់ដឹងបានឃើញអស់ហើយនៅសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានកសាងកន្លងមកនិងបន្តកសាងជាបន្តទៅទៀត។
-សម្ដេចធិបតី សម្ដែងការកោតសរសើរចំពោះអាជ្ញាធរថ្នាក់ដឹកនាំនៅតាមបណ្ដាខេត្តនានាបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីមានលេងល្បែងប្រជាប្រិយ៍គ្រប់ទីកន្លែងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានលេងកំសាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះយើងនឹងខិតខំធ្វើនិងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋឲ្យបានច្រើនថែមទៀត។
-សម្ដេចធិបតី ថ្លែងបន្ថែមថា កុំអួតតែរឿងមួលបង្កាច់គ្នាយើងទៅគិតគូរខិតខំពីកសាងប្រទេសទាំងអស់គ្នា។
-សម្ដេចធិបតី ប្រកាសផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះមិនមិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ។ ប្រជាពលរដ្ឋបានយល់ដឹងបានឃើញអស់ហើយនៅសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានកសាងកន្លងមកនិងបន្តកសាងជាបន្តទៅទៀត។
-សម្ដេចធិបតី ថ្លែងថា អ្វីដែលសំខាន់គឺប្រជាពលរដ្ឋមានការទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
-សម្ដេចធិបតី បានស្នើដល់ក្រសួងសាធារណការនិងដឹកញ្ជូនកសាងផ្លូវប្រកបដោយគុណភាពថែទាំនិងជួសជុលឲ្យបានល្អនិងតភ្ជាប់តំបន់ឧស្សាហកម្មទេសចរណ៍និងតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀតឲ្យបានច្រើន។
-សម្ដេចធិបតី បានស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីពលរដ្ឋបានផ្លូវប្រើប្រាស់កាន់តែច្រើន។
-សម្ដេចធិបតី បានថ្លែងថា នៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីត ភ្ជាប់នៅទូទាំងប្រទេស។
-សម្ដេចធិបតី ក៏បានអំពាវនាវសូមកុំបន្ទោសរដ្ឋាភិបាលថា ធ្វើផ្លូវច្រើនដែលនាំ ឱ្យអ្នកបើកបរវង្វេងផ្លូវ។
-សម្ដេចធិបតី ស្នើឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យមើលគម្រោងដែលបានស្នើដើម្បីកសាងផ្លូវអោយបានច្រើនឲ្យបានឆាប់សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋនិងការតភ្ជាប់សេដ្ឋកិច្ច។
-សម្ដេចធិបតី ថ្លែងថា ដើម្បីជាតិយើងកាន់តែរឹងមាំរីកចម្រើនប្រជាពលរដ្ឋយើងម្នាក់ៗត្រូវចូលរួមខិតខំជួយគ្នាទៅវិញទៅមករៀងៗខ្លួន ប្រជាកសិករខិតខំកសាងបង្កើនផលសិស្សានុសិស្សខិតខំរៀងសូត្រកម្មករនិយោជិតខិតខំកាត់ដេរទាំងអស់គ្នានៅគ្រប់វិស័យហើយរាជរដ្ឋាភិបាលនិងខិតខំកសាងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋនិងកសាងសមិទ្ធផលផ្សេងៗជូនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំប្រទេសយើងនឹងកាន់តែរីកចម្រើន។
-សម្ដេចធិបតី ថ្លែងថា ការយកឈ្មោះ ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅដាក់ឈ្មោះផ្លូវ គឺដើម្បីបង្ហាញពីការជួយរបស់ភាគីចិនដែលបានជួយជាច្រើន ហើយកម្ពុជាក៏បានដាក់ឈ្មោះជាភាសាជប៉ុននៅលើស្ពានផងដែរ។
-សម្ដេចធិបតី ថ្លែងថា ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយជាច្រើន។
-សម្ដេចធិបតី ថ្លែងគូសបញ្ជាក់ថា ឆ្លើយតបថា ទំនាក់ទំនងកម្ពុជា ចិន ក្រោមការដឹកនាំរបស់សម្ដេច មិនបានស្រុតចុះឡើយ ហើយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជាឆាប់នេះ នឹងបង្ហាញកាន់តែច្បាស់៕
ដោយ៖ តារា