ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ចាង កាវលី (Zhang Gaoli) ឧបនាយករដ្ឋមន្រ្តីចិន

ចែករំលែក៖

ប្រទេសចិនៈ ក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយ លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិនដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Liyuan ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី កាលពីល្ងាចថ្ងៃទី៩ កញ្ញា ២០១៦ លោក ចាង កាវលីមានប្រសាសន៍ថា លោកពិតជាមានការីករាយដោយបានជួបសន្ទនា ជាមួយសម្តេចសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តភក្តិចាស់របស់ប្រទេសនិងប្រជាជនចិន នឹងក៏ជាមិត្តភក្តិផ្ទាល់របស់ លោក។

លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកវត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺបានបង្ហាញពីគោលជំហររបស់សម្តេចចំពោះប្រទេសចិន និងជាការចូលរួមពង្រឹងនូវទំនាក់ទំនងរវាងចិននិងកម្ពុជា នឹងក៏ រវាងចិននឹងអាស៊ានទាំងមូលផងដែរ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជា មានការសប្បាយរីករាយក្នុងការអញ្ជើញចូលរួមពិព័រណ៍ចិន អាស៊ានលើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ សម្តេចតេជោមានប្រសាសន៍បន្តថា ការចូលរួមរបស់សម្តេចក្នុងព្រឹត្តិការណ៍នៃពិព័រណ៌ចិន អាស៊ាននេះ គឺមានគោល បំណងចង់ចូលរួមបន្តកសាងទំនាក់ទំនងរវាងកម្ពុជា និងចិន និងរវាងអាស៊ាននិងចិន ឲ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្រៅពីការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ចិន អាស៊ានលើកទី១៣ ក្នុងឆ្នាំ២០១៦នេះ សម្តេចនិងអញ្ជើញចូលរួមក្នុងវេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន លើកទី១ ដែលនឹងប្រារព្វឡើងនៅថ្ងៃទី១២កញ្ញា ដើម្បីកៀងគរអ្នកវិនិយោគចិនខេត្តក្វាងស៊ីមកបណ្តាក់ទុនវិនិយោគឲ្យ កាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា។

តាមរយៈតំបន់ពាណជ្ជកម្មសេរីអាស៊ាន ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ស្នើដល់ភាគីចិន បន្តជំរុញការនាំចូលនូវផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារចិន ដោយមិនកូតាកំណត់ចំនួន និងដោយមិនជាប់ពន្ធគយ តាមរយៈជំរុញឲ្យរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា ចិន ធ្វើការពិភាក្សាជាមួយគ្នា។

ក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីគំរោងអាទិភាពនានាដែលរដ្ឋាភិបាលចិន បានផ្តល់ជូនដល់ភាគីកម្ពុជារួមទាំងជំនួនឥតសំណង មានទឹកប្រាក់៣ពាន់៦០០លានយ័ន របស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយក រដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តីចិន ក៏បានឯកភាពគ្នាលើយន្តការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីធ្វើ ការពិភាក្សាគ្នាលើការអនុវត្តគំរោងនានា ដែលភាគីកម្ពុជាបានស្នើទៅកាន់ភាគីចិន តាមរយៈគោលនយោបាយវិថីមួយ ផ្លូវមួយ ដើម្ពីអនុវត្តលើអនុស្សារណៈមួយដែលយើងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ លោកឧបនាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ដោយសារឆ្នាំ២០១៦នេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាចិន អាស៊ាន លោកសូមកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបានចាត់ទុកសម្តេចគឺជាសាក្សីពិតក្នុងទំនាក់ទំនងអាស៊ាន ចិន ពោលគឺសម្តេចតែងតែខិតខំជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ចិន បន្តមានការរីកចម្រើនទៅមុខ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន។

លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា អាស៊ាន ចិន និង ប្រើប្រាស់មូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង កាន់តែតទួលបានជោគជ័យថែមទៀតសម្រាប់តំបន់ ៕

fb_img_1473573357635

fb_img_1473573360854

fb_img_1473573367098fb_img_1473573364024

 

 

 

 


ចែករំលែក៖