ភ្នំពេញ៖ បុរសម្នាក់ជានាយកសាលាឯកជនមានអាការៈមិនស្រួលខ្លួនបានតេហៅនារីជាសង្សាអោយមកជួយមើលខ្លួនខណះនារីជាសង្សារមកដល់បន្ទប់ឃេីញជនរងគ្រោះបានដួលបាត់បង់ជីវិតស្លាប់ទៅហើយ។
ហេតុការណ៍នេះដែរបង្កអោយមានការភ្ញាក់ផ្អេីលកាលពីម៉ោង ៦.៣០នាទីល្ងាចថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥ នៅបន្ទប់ជួលជាន់ផ្ទាល់ដីមួយកន្លែងស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ញ៉ាង ណុច អាយុ៣៨ឆ្នាំមុខរបរជាគ្រូបង្រៀននឹងជានាយកសាលាឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ៤ជាន់ផ្ទាល់ដីស្ថិតនៅភូមិតកេីតហេតុខាងលើ មានស្រុកកំណេីតនៅភូមិត្រពាំងតាមាន់ ឃុំព្នាយស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅបន្ទប់ជួលក្បែរគ្នាបានឲ្យដឹងថា នៅមុនពេលកេីតហេតុបុរសរងគ្រោះបន្ទាប់ពីបានត្រឡប់មកពីព្រលានយន្តហោះអន្តរជាតិពោធិចិនតុងវិញដល់បន្ទប់ជួលដោយមានអាការៈមិនសូវស្រួលខ្លួនក៏បានតេទូរសព្ទ័ទៅប្រាប់នារីម្នាក់ឈ្មោះ ឃុល គន្ធា ភេទស្រីអាយុ៣៧ មុខរបរកម្មការនីរោងចក្រត្រូវជាសង្សារដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធចឹងអស់រយៈពេលជាង៣ឆ្នាំមកហើយស្រាប់តែពេលនារីខាងលើមកដល់បន្ទប់ជួលក៏បានឃើញជនរងគ្រោះបានដួលនៅក្នុងបន្ទប់ស្ដូកស្ដឹងលែងមានដង្ហើមទៅហើយបន្ទាប់មកនារីខាងលើក៏បានស្រែកហៅអោយអ្នកជិតខាងជួយនឹងខលហៅរថយន្តសង្រ្គោះបន្ទាន់ពេលដែលរថយន្តមកដល់គ្រូពេទ្យធ្វើការពិនិត្ររួចឆ្លើយប្រាប់ថាជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់បង់ជីវីតហេីយទេីបបង្កការភ្ញាក់ផ្អើលខាងម្ចាស់ផ្ទះជួលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗនិងទាក់ទងទៅខាងផ្នែកជំនាញកោសលវិច្ច័យបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបន្តភ្លាមៗ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញកោសលវិច្ច័យចក្ខុ ចុះមកពិនិត្យលេីសពរួចបញ្ជាក់ថាស្លាប់ដោយសារជំងឺគាំងបេះដូងហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច